កំពូលអ្នកអាយធី ស៊ីអំបិល

ខ្ញុំអ្នកអាយធី ជំនាញគ្មានពីរ មិនលលួចលាក់
ថ្ងៃមុនភ្ញៀវជេរ លោកមេដេញធាក់ ធ្វើមើលមិនជាក់
ភ្លេចដោតដាក់ RAM ។
DEL, TOSHIBA ASUS ត្រៀបត្រា APPLE ក៏ផ្អែម
ជំនាញខាងឈូស រើរុះថយថែម ធ្វើហើយបិទតែម
ទុកលក់អេតចាយ។
ធ្វើការបីខែ មេសរសើរដែរ ដល់ថ្នាក់ដាច់បាយ
ព្រោះកាត់កងអស់ របស់ទាំងឡាយ គិតបានវែងឆ្ងាយ
ជាបទពិសោធន៍។
ថាដូចអួតណាស់ ដៃមឹករហ័ស អ្នកណាមិនកោត
Typing មួយភាំង ជួនគាំងគួរក្រោធ ដកដោតៗ
Keyboard ហ៊ុយផ្សែង។
គម្រោងថ្ងៃមុខ ខំរៀបចំទុក មិនចង់ថ្លាថ្លែង
អ្នកខ្លះធ្វើការ ឲ្យគេគ្មានល្អែង ខ្ញុំបើកកន្លែង
បញ្ចូលបទភ្លេង។  
ឲ្យតែយ៉ាងហ្នឹង សូមកុំសញ្ជឹង ឃើញខ្ញុំវង្វេង
មានសង្សារមួយ នាងជួយជ្រោមជ្រែង ថ្ងៃមុខច្បាស់គេង
ស៊ីអំបិលហើយ៕  
 និពន្ធដោយ៖ កើយ ចិត្រា

8 responses to this post.

  1. សុំសរសើរៗ ពិតជាជូរជត់មែន

    ឆ្លើយតប

  2. បាទអរគុណច្រើន សម្រាប់ការគាំទ្រ!

    ឆ្លើយតប

  3. បាទអរគុណច្រើន 😀

    ឆ្លើយតប

  4. ដូចជាបាត់ឈឹង មិនឃើញចឹង ប្រហែលជាប់រវល់ខ្លាំងហើយមើលទៅ !

    ឆ្លើយតប

  5. បាទមកវិញហើយ! 😀 ឆ្នាំនេះឆ្នាំបញ្ចប់បរិញ្ញា ដូចនេះមមាញឹកណាស់ មិនសូវមានពេលតែងកំណាព្យទេ តែចេះតែឆ្លៀតតិចៗ ពេលអផ្សុក។

    ឆ្លើយតប

  6. កុំគិតបែបនោះវាមិនត្រូវទេ មាននាក់ធ្វើការផ្នែក IT ច្រើនណាស់ដែលទទួលបានប្រាក់ខែខ្ពស់
    ចាប់ពី 350$ ទៅដល់ 3000$ ។ នាក់ត្រូវតែតស៊ូ ទើបបានសម្រេច

    ឆ្លើយតប

បញ្ចេញមតិ