ទំនួញនិស្សិតជិតដាច់ខ្យល់

ចូលថ្នាក់សាកលមិនខ្វល់អីតិច បើកភ្នែកមួយប្រិច តិចថែម! តិចថែម!
ស្រាថ្នាំចាំថូ បញ្ឈរបញ្ញែម ក្លិនគោគ្រឿងក្លែមបង្អែមតេនញ៉ា។
លូនដូចត្រកួតមានមិត្តត្រកង ឆ្ការដៃជើងផងក្រឡាប់ផ្កាប់ផ្ងារ
ស្រវឹងស្រវាំងប្រវេប្រវា ប៉ះចំស្រីតាតាំងកើតវាយតប់។
កែវលាងដាក់ថ្មីលើកដាច់សាច់ស្អាត មានអ្វីទៅខាតបានមួយកញ្ចប់
អាគីវាចាំផ្លូវខ្ញុំត្រឡប់ វាសែនប្រសប់យល់ចិត្តជាងគេ។
ឈឺចិត្តខឹងខ្លាំងសុំសង្សារបែក មិនចាំដល់ស្អែកមិនចង់ដៀលជេរ
ចាប់ខ្យល់ឲ្យស្វាងស្រាល្អបស់គេ នឹងហើយទំនេរ នាំរឿងដាក់ខ្លួន។
ប្រឡងធ្លាក់ហើយប្រ៊ីយ៉ុងមិនត្រូវ ស្អុយឈ្មោះអាស្រូវនៅទីសែបួន
រាល់ឆ្នាំចាំថ្នាក់ប្រឡងសងផ្ទួន ម្តាយលក់ត្រកួនព្រួយខ្ញុំយ៉ាងណា។
មិនខ្ចីឈឺផ្សាសោកាព្រោះស្រី លោតទឹកខ្មាសត្រីមិនចេះផ្កាប់ផ្ងារ
លេបថ្នាំកណ្តុរនឹកឃើញខ្មាសឆ្មា ចងកខ្មាសស្វាវាសើចឡកឡាយ។
មុននឹងដាច់ខ្យល់ខ្វល់អូនមេកា នឹកខ្ញុំយ៉ាងណាបើខ្ញុំចាកឆ្ងាយ
ធ្លាប់តែច្រៀងលេងសំណើចក្អាកក្អាយ ស្រណោះសោកស្តាយរូបកាយអភព្វ។
គេហាមស្រវឹងកុំប្រឹងបើកបរ ក្បាលរឹងជាងថ្មត្រដរចង់ងាប់
និស្សិតផឹកឆ្នើមសង្គមមិនរាប់ ឋានក្រោមឃុំជាប់រម្ងាប់បាបកម្ម៕
អ្នកនិពន្ធ៖ កើយ ចិត្រា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: