បំណងខ្ញុំ

ជម្រាបមិត្តអ្នកអាន តាមលំអានបានសន្មត់
ហេតុតែចិត្តអំណត់ ព្យាយាមហត់ញើសរហាម។
ខ្ញុំមានមិត្តមួយនាក់ ធ្លាប់ពឹងពាក់ឥតកោតខាម
ច្រើនឆ្នាំមានវាតាម ចរច្បុលច្បាមគ្រប់ទិសា។
នោះគឺម៉ូតូខ្ញុំ សុំលោកអ៊ុំមានដុល្លារ
សព្វថ្ងៃឆ្ងាយរដ្ឋា ទៅកបការនៅស្រុកគេ។
ម៉ូតូខ្ញុំកញ្ចាស់ ខ្ញុំប្រើណាស់មិនទំនេរ
វាគ្មានភ្លើងស៊ីផ្លេ ជួនគេជេរវាឈឺចិត្ត។
តែវាពូកែទ្រាំ កាន់តែមាំកើនកម្រិត
ខ្ញុំនេះសែនអាណិត សៅរ៍អាទិត្យជូនវាដើរ។
ខ្លួនខ្ញុំអសមត្ថ ស្ទាវខ្វែងខ្វាត់វាគ្រាន់បើ
ម៉ូតូវាចេះហើរ ខ្ញុំមិនស្មើហើរមិនរួច។
ឥឡូវចូលរឿងខ្ញុំ មើលសង្គមតាមបង្អួច
ចេញពីចំណេះស្តួច គិតស្រេចរួចរករឿងថ្មី។
ហេតុនេះឆ្មក់ឱកាស តាមយុទ្ធសាស្ត្របានគិតគៃ
ក្រែងលវាបានល្បី បញ្ចេញថ្វីតាមវិជ្ជា។
ណាបានរួមចំណែក ធ្វើបង្អែកជាតិប្រជា
ខាងអីរឿងខាំគ្នា ខ្ញុំមិនជាឆ្កែឯណា។
មេចិត្តវាគិតជាតិ កូនចិត្តទៀតមានបញ្ហា
ខ្លាចឆាប់ខើចសង្ខារ មិនទាន់ការស្គាល់រសផង។
ខ្ញុំឃើញគេបូមស៊ី មិនជាទីគាប់បំណង
ចុងក្រោយកម្មតៃហោង អស់អ្នកផងមិនចងបុណ្យ។
ខ្ញុំឃើញឆ្កែខាំគ្នា ឃើញច្រើនគ្រារងាគ្រុន
វាប្រឹងអស់ក្បាច់គុន ខ្លួនឃើញរន្ធចង្កូមដៅ។
អាចាញ់ខ្លាញ់លៀនធ្លែរ ឈឺត្អូញត្អែរត់ចេញក្រៅ
អាឈ្នះម្ចាស់ហួចហៅ អោយសាច់ឆៅស៊ីមួយឆ្អែត។
ខ្ញុំតែងមានប្រាថ្នា ចង់ផ្សះផ្សាដូចរឿងហេតុ
ច្បាំងគ្នាស៊ីដូចប្រែត ឆ្កួតក្រឡែតខ្ញុំអើយខ្ញុំ។
វោហារថាដូចចេះ វាមិនខ្មេះល្ងីល្ងើងំ
ជាក្មេងមិនរម្យទម សម្តីធំពុំស្គាល់ចាស់។
កុំជោរចំក្មេងនេះ ខំរៀនរិះរឿងច្រើនណាស់
អាងអីខ្លួនឯងចាស់ ដឹងមិនច្បាស់ចង់ឈ្នះក្មេង។
យាយតាអាចារ្យវត្ត ឈ្លោះគ្នាលាត់លះគគ្រេង
ប្រើពាក្យមិនខ្មាស់ក្មេង ឈានបែកឆ្វេងវង្វេងស៊ុង។
ឆ្កួតស្រីល្បែងសុរា បារីម៉ាលុយជាប់ជុង
បុណ្យស័ក្តិអំណាចផុង ឆ្កួតគ្រូឆុងឆ្កួតលើសបី។
ឆ្កួតអីឆ្កួតតែគេ ខ្ញុំទំនេរគិតកាព្យថ្មី
ស្តាប់ដែរពាក្យម្តាយស្តី ស្វែងយល់ន័យល្អដាក់ខ្លួន។
ពុកម៉ែកុំទាន់ខឹង កូនខំប្រឹងឱ្យមាំមួន
ដល់ពេលបួសសាងខ្លួន ឱ្យសមសួនសងគុណលោក។
ឥឡូវសុំបញ្ចប់ រឿងឡប់ៗកន្លងមក
សល់រឿងល្អគគោក ខ្ញុំខំឈ្ងោកអង្គុយឆ្ងក់។
នៅមុខ Computer ជួនErrorភ័យបះសក់
ខំTypeមួយស្របក់ ឯកសារBlogមិនទាន់.Save។
ចៃដន្យខ្ញុំជាងមនុស្ស ដោះរើរុះរកឡើងហេវ
ចាប់ដោតMaster,Slave ចំជាBraveមិនខ្លាចសោះ។
ហេតុតែខ្លួនចង់ដឹង ពុះពារប្រឹងគ្រប់ចន្លោះ
ទាន់រូបនៅកម្លោះ កើតឆ្នាំថោះទំនាយល្អ។
សុំទោសសុំអួតសិន ថាខ្ញុំប៉ិនរករឿងភរ
បើជឿតិចវីវរ ថាត្រាភរមិនគប្បី។
ថាអើបើត្រាភរ ត្រាមិនយក៍ឱ្យអស់អី
មិនដូចគេដ៏ទៃ ភរអស់ដីយក៍អស់ស្រែ។
កាព្យឃ្លោងខ្ញុំធម្មតា ប្រើសាស្ត្រាមិនពូកែ
បាលីមិនចេះប្រែ បើជេរម៉ែគឺបែកមាត់។
ខ្ញុំនេះសែនសាមញ្ញ គេស្រឡាញ់ចោមព័ន្ធព័ទ្ធ
រាងរៅមិនសូវធាត់ មើលមុខមាត់សង្ហាដែរ។
សរុបឈប់បូបាច់ ពាក្យអស់សាច់មកហូរហែ
គេឯងថាតាប៉ែ ក៏ប៉ុន្តែវាពីរោះ។
តើគួរឱ្យជឿទេ សួរតែគេទៅមកហួស
គឺច្បាស់មិនស្គាល់ឈ្មោះ នោះក៏ព្រោះខ្ញុំល្បីពេក។
បំណងខ្ញុំមានពិត ថ្ងៃយប់គិតមិនសូវដេក
ក៏ព្រោះអផ្សុកពេក ឆ្លៀតវែកញ៉ែកស្តារវប្បធម៌៕

31 responses to this post.

  1. Dear Mr. Chetra,

    How are you? I think right now you migh be the year one student in some univeristies in Phnom Penh. May I know a bit about your study.

    Hope to share some idear related to our khmer society.

    From
    Kim Srun

    ឆ្លើយតប

  2. អរគុណណាស់សម្រាប់ការបញ្ចេញជាមតិយោបល់នៅគេហទំព័រ របស់ខ្ញុំ។ សុខភាពល្អគ្រប់ពេលវេលា។

    ឆ្លើយតប

  3. ពិត​ជាមាន​ទេពកោសល្យមែន!

    ឆ្លើយតប

  4. អា….​ពូកែតែងកំណាព្យណាស់។

    ឆ្លើយតប

  5. សួស្តី បង !
    ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ ពិសេសស កំណាព្យ ។ បេប៊ី មិនសូវចេះ នៅមានភាពឆ្គងជាច្រើន នៅពេលតាក់តែង ប្រយោគ ឃ្លា ល្បះ កាព្យ ព្រមទាំង រូបារម្មណ៍ បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ក្នុងការចែករំលែក ណែនាំដល់បព្វតា ។
    សង្ឃឹមថាបងរងចាំជួយបព្វតា ជាមិនខាន !
    ស៊ីយូ again and again !
    my e-mail : pobpata@yahoo.com

    ឆ្លើយតប

  6. មិនទាស់ខុសអ្វីទេ ប្អូនអាចជជែកលេងក្នុងគេហទំព័រ Facebook ក៏បាន
    http://www.facebook.com/chetra.koeuy

    ឆ្លើយតប

  7. ជំរាបសួរ !
    បំណងចង់ធើអី ? ចង់បានព្រះ…..អូន ។

    ឆ្លើយតប

  8. បេប៊ីសូមសួរឲ្យច្បាស់បន្តិច ព្រោះខ្ញុំមិនសូវជាយល់ទេ។

    ឆ្លើយតប

  9. សុខសប្បាយទេបង ?
    ដូចជាបាត់មុខ

    ឆ្លើយតប

    • បងសុខសប្បាយធម្មតាទេ រួចចុះបេប៊ីវិញ?

      ឆ្លើយតប

      • ប្អូនសុខសប្បាយទេ
        ​បង ជា កើយ ចិត្រា ?
        ប្អូនសូម យក RSS នៃប្លករបស់បងដាក់ក្នុង ប្លកបេប៊ី ណា ?

      • បាទមែនហើយ។ បងក៏សូមអរគុណចំពោះការយក RSS របស់ប្លក់បង ដាក់ក្នុងប្លក់បេប៊ី។ វាពិតជាមានកិត្តិយសណាស់សម្រាប់បង ដែលមានការគាំទ្រពីប្អូន។

      • ប្អូនក៏អរគុណបងដែរ
        ប្លកបងមានចំណាប់អារម្មណ៍
        បងពូកែសរសេរបានល្អ សូមសរសើរដល់បង

      • សូមអរគុណបេប៊ីជាថ្មីម្តងទៀត។ ការងារនេះវាជាការងារបងត្រូវធ្វើក្នុងនាមជាកូនខ្មែរមួយរូប សម្រាប់ជាដំណែលតទៅថ្ងៃមុខ។

      • បងពិតជាមានសន្តានចិត្តល្អ មានដួងព្រលឹងមាតុភូមិ
        ពិតជាទំពាំងស្នងប្ញស្សី ដែលមានខ្លឹម ដែលប្រទេសជាតិត្រូវការ ។
        បេប៊ី សូមប្រាថ្នា អោយកុលបុត្រខ្មែរគ្រប់រូប មានឆន្ទៈ មានដួងវិញ្ញាណ ស្រឡាញ់ មាតុប្រទេស ការពារកេរ៌្តឈ្មោះដែនដីសុវណ្ណភូមិរបស់យើង តទៅ ។

      • នេះជាសន្តានចិត្តដ៏ល្អរបស់ប្អូនហើយ។ បងក៏សូមឲ្យព្រលឹងបុព្វបុរសដូនតានៅតាមក្រើនរំលឹងស្មារីកូនខ្មែរគ្រប់ៗរូបឲ្យចេះរួបរួមគ្នា សាមគ្គីគ្នារហូតទៅ។

      • ពិតហើយបង ចង្កឹះមួយតែឯងគេអាចកាច់បាក់ តែបើចង្កឹះមួយបាច់ពិបាកកាច់ណាស់ ណាបង ។
        បងពិតស្មារតី សាមគ្គី សាមគ្គា ជាធ្លុងមួយ ។
        សូមអោយកុលបុត្រនៃទឹកដីអង្គររបស់យើង ចេះសាមគ្គី ស្រឡាញ់គ្នា កសាងនាវាមាតុប្រទេស ឈានទៅរកវឌ្ឍនភាពពិតប្រាកដ ។

  10. សូមសរសើរប្អូនមានសា្មរីដូច្នេះ។

    ឆ្លើយតប

  11. កុលបុត្រកុលធីតានៃទឹកដីអង្គរត្រូវមានព្រលឹងចង់ចាំ រក្សាមរតកដូនតា ដ៏ល្អបវររបស់យើង !

    ឆ្លើយតប

  12. ពូកែតែងកំណាព្យមែន ខ្ញុំវិញអត់ចេះសោះ ចង់តែងដែរ តែមិនដឹងតែងពីណាទៅមុនទេ

    ឆ្លើយតប

    • កុំគិតច្រើនអីបង ចាប់សរសេរទៅ ពីណាដល់ណាមិនសំខាន់ទេ សំខាន់នោះ តើបងចង់សរសេរអំពីអ្វី ។ ប្អូនរីករាយនឹងចែករំលែកនូវបទពិសោធន៍ដែលប្អូនមាន ។

      ឆ្លើយតប

  13. ខ្ញុំពិតជារីករាយណាស់ដែលបងបានបង្ហាញនូវស្នាដៃក្នុងការតែងកំណាព្យ និងរក្សានូវក្បួនច្បាប់នៃសិល្បៈរបស់ខ្មែរ។ ខ្ញុំចង់អោយបងបង្ហាញនូវវិធីសាស្ត្រក្នងការតែងកំណាព្យដល់ពួកខ្ញុំ។

    ឆ្លើយតប

    • បាទអរគុណ បងពិតជារីករាយណាស់ដែលឃើញកូនខ្មែរមានចិត្តស្រឡាញ់ និង ចង់ចេះចង់ដឹងបែបនេះ ។ បងអាចបង្រៀនបានខ្លះៗនូវវិធីសាស្ត្រផ្ទាល់ខ្លួន ។ មើលទៅដូចជាច្រើនក៏មិនច្រើន តូចក៏មិនតិច ។ បងហ្នឹងបង្កើត Category ថ្មីអំពីវិធីសាស្ត្រតែងកំណាព្យរបស់បងក្នុងពេលឆាប់ៗដើម្បីចែករំលែកជូន ។ ដោយក្ដីរីករាយ 😀

      ឆ្លើយតប

  14. សរសេរកំណាព្យបានល្អ ខ្ញុំចូលចិត្តអានហើយអានទៀតមិនចេះធុញ ហើយគាំទ្រនឹងចម្រុញឲ្យសរសេរឲ្យបានច្រើនថែមទៀត

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: