ផឹកស្រានឹកស្រីជីកដីដប់ក្អួត (បទពាក្យស្រវឹ)

ថ្ងៃនេះស្រវឹងស្ទើរមិនដឹងខ្លួន……………………នឹកតែងពាក្យជួនចេញពីបេះដូង

រឿងអស់សង្ឃឹមព្រាត់នឹមបេះដូង………………សព្វថ្ងៃបេះដូងវាឈឺផ្សាណាស់។

ឆ្នាំនេះថ្ងៃនេះអាកាសខ្យល់ធ្លាក់………………..រងភាពត្រជាក់រងាខ្លាំងណាស់

នឹកប្រពន្ធគេវាសែនខុសណាស់………………..នឹកណាស់ស្តាយណាស់ណាសង្សារខ្ញុំ។

សុំជល់កែវមួយជាមួយសម្លាញ់ …………………ម្ហូបក្លែមសុទ្ធឆ្ងាញ់យ៉ាងម៉េចទេខ្ញុំ

ផឹករេដឡាប៊ិលមិត្តលាយឱ្យខ្ញុំ…………………..អង្គរជាតិខ្ញុំទុកជល់ក្រោយគេ។

បើជ្រុលបើផឹកៗឱ្យចេញក្អួត…………………….ផឹកឱ្យអស់អួតផឹកឱ្យខុសគេ

ផឹកដល់ដេកលក់មិនរំខានគេ……………………ផឹកខ្ញុំផឹកគេផឹកមិនសមសោះ។

ខ្ញុំស្រវឹងហើយថាមិនស្រវឹង……………………..ប្រើពាក្យម្លឹងៗមិនដឹងអីសោះ

ផឹកស្រានឹកស្រីគឺអញ្ជឹងសោះ…………………..មិនដឹងក្រសោះរាល់ង៉ៃនឹងនោះ៕

បញ្ចេញមតិ