Archive for the ‘មួយល្បះចប់’ Category

មួយល្បះចប់

ស្រឡាញ់ក្រមុំក្រុងបាត់ដំបង ស្រុកជាប់ភូមិផងរបងមេបា
ស្រឡាញ់អូនឆ្លាតមាយាទថ្លៃថ្លា ផ្គាប់ផ្គន់ចិន្ដាស្វាមីឥតឆ្គង។


វស្សាក្ដៅហែងចម្បែងឥតល្ហែ ស្រណោះវាលស្រែសំណាបរីងរាំង
អាសូរម៉ែណាស់ម៉ែភ័យភាន់ភាំង ចានស្លាបព្រាឆ្នាំងយំសោកបោកខ្លួន។


ធ្វើHomeworkសិន ដាំបាយទើបឆ្អិន ស៊ីឆ្អែតតឹងពោះ
ជិតដល់ Deadline Design ដាក់ឈ្មោះ មិនចង់រងគ្រោះ
ប្រឡងសងទៀត។


ឃើញខ្ញុំអញ្ចឹងប្រឹងតាមស្នេហ៍ ត្រកូលខ្ញុំស្រែម៉ែខ្ញុំក្រ
ជីវិតខ្ញុំអត់លុយឡានល្អ បើខំបន្តតិចស្ដាយក្រោយ។


អង្គុយនឹកស្នេហ៍ថែចិត្តឥតន័យ រឿងបងនិងស្រីហាក់ថ្មីនៅឡើយ
នឹកណាស់ម្ចាស់ចិត្តបងគិតឥតស្បើយ យូរណាស់មកហើយបំភ្លេចមិនបាន។