Posts Tagged ‘កំណាព្យ មានតែម៉ែមួយ បទ កាកគតិ’

មានតែម៉ែមួយ

ម៉ែឃើញកូនក្រ ម៉ែបេះពីក យកទៅឲ្យកូន
ម៉ែហ៊ានលើកដៃ សំពះក្រាបលូន សុំគេត្បិតកូន
ឥតខ្មាសអៀនអ្វី ។
ម៉ែអើយម៉ែចាស់ ម៉ែលំបាកណាស់ ត្បិតកូនប្រុសស្រី
ម៉ែខ្លាចកូនខ្លៅ ប្រដៅជេរស្ដី កូនខ្លះគិតខ្លី
ពោលពាក្យពាលា ។
ម៉ែព្រួយពេកក្រៃ ហត់នឿយយប់ថ្ងៃ ខ្លាចកូនវេទនា
ម៉ែឱបម៉ែថ្នម ខ្លាចកូនរងា ម៉ែតែងការពារ
បុត្រភ្ងាគ្រប់រូប ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements
%d bloggers like this: