Posts Tagged ‘កំណាព្យ ញាក់ភ្នែក បទពាក្យប្រាំពីរ’

ញាក់ភ្នែក

ញាក់ភ្នែកខាងឆ្វេងល្អែងមានលាភ    ញាក់បែបសុភាពដាក់ស្រីៗ
ថ្ងៃមុនញាក់ចំនាងមានប្ដី ត្រូវមួយដុំដីអស់បីធ្នេរ។
ញាក់ភ្នែកខាងស្ដាំផ្ដាំមានស៊យ ញាក់ធ្វើបែបលយត្រូវគេជេរ
ចំស្ទាវវាវ៉ៃរត់ខ្មាសគេ ញាក់ត្រូវរិះរេញាក់ស្ងាត់ៗ។
នេះហើយរឿងញាក់មានពីរផ្នែក ញាក់បែបចំឡែកញាក់មិនបាត់
បើបានញាក់ហើយត្រូវប្រយ័ត្ន ទៅមកខ្វែងខ្វាត់ក្រែងជួញទុក្ខ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download image
Advertisements
%d bloggers like this: