Archive for the ‘រឿងខ្លី’ Category

«ក្មេងសុំលុយ»

ខ្ញុំដើរចេញពី Star mart ក៏បានជួបក្មេងពីរបីនាក់។
ក្មេងសុំលុយ៖ ពូសុំលុយមួយរយមក។
ខ្ញុំ៖ អូនសុំតែមួយរយទេ? អូនយកលុយធ្វើអី?
ក្មេងសុំលុយ៖ អូនយកលុយឲ្យម៉ាក់ទិញបាយឲ្យអាអូនញ៉ាំ។
ខ្ញុំ៖ ចុះម៉ាក់អូននៅណា?
ក្មេងសុំលុយ៖ ម៉ាក់នៅផ្ទះមើលអាអូន។
ខ្ញុំជូនក្មេងៗទាំងនោះមួយនាក់ប្រាំរយរៀល រួចក៏ទាញម៉ូតូជិះចេញមក។ នៅតាមផ្លូវខ្ញុំនឹករលីងរលោងទឹកភ្នែក ខ្ញុំស្ងើចចិត្តស្រឡាញ់បងប្អូន គ្រួសាររបស់ក្មេងៗតូចៗទាំងនោះ។ ក្មេងៗទាំងនេះលះបង់ខ្ពស់ណាស់ ដើម្បីប្អូនៗ ពួកគេមិនខ្វល់ពីខ្លួនឯងផង។ តើអនាគតពួកគេទៅជាយ៉ាងណា?
តើខ្ញុំអាចជួយក្មេងៗទាំងនោះតាមរបៀបណា?

Advertisements

អាពាង និងអាពែក

ចែកជូនជាគតិត្រិះរិះពិចារណា។ អ្នកមិនចូលចិត្តអានប្រាកដជា Scroll បង្ហួស។ បើអ្នកខ្លះអានហើយក៏័មានខ្លួន។
———————
អាពាង និងអាពែក ជាសម្លាញ់នឹងគ្នា។ អាពាងជាក្មេងមានចរិកកោងកាច ចំណែកអាពែកវិញត្រូវអាពាងខ្សែលើរាល់ដង។ ថ្ងៃមួយអាពែកវារើសបានលុយ១០០ដុល្លារ។ អាពែកបានហៅអាពាងមកចែកគ្នា។ អាពាងបានប្រាប់ទៅអាពែកថា៖ «អាពែក ហែងជាពួកម៉ាកអញ ដូច្នេះយើងបានអីក៏ត្រូវចែករំលែកឲ្យស្មើគ្នាដែរ» ។ និយាយគ្នាស្រុះស្រួលអាពែកក៏យល់ព្រមចែកចំណែក៥០%ម្នាក់ ដូច្នេះអាពាងបាន៥០ដុល្លារ និងអាពែកខ្លួនឯងបាន៥០ដុល្លារ។ ក្រោយមកថ្ងៃមួយអាពាងវារើសបានលុយ១០០ដុល្លារដែរ។ វាបានហៅអាពែកមកចែកគ្នា។ តែអាពាងបានប្រាប់ទៅអាពែកថា៖«អើអាពែក លុយនេះអញជាអ្នករើសបានវើយ ! ដូច្នេះអញត្រូវបានច្រើនជាងហែងហើយ»។ អាពាងបានចែកឲ្យអាពែក២០ដុល្លារ ចំណែកអាពាងខ្លួនឯងវាយក៨០ដុល្លារ។ ដោយសារខឹងនឹងអាពាងដើរខ្សែលើ អាពែកក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយអាពាង ឈប់រាប់អានគ្នាបន្តទៀត៕
———————–
*ជម្លោះនៃផលប្រយោជន៍ នឹងធ្វើឲ្យមានការបែកបាក់គ្នា*
អ្នកនិពន្ធ កើយ ចិត្រា

%d bloggers like this: