Archive for the ‘បណ្ឌិតពីរនាក់’ Category

បណ្ឌិតពីរនាក់ (ភាគមួយ៖ វះក្រលៀន)

ចល៖ យីសំឡាញ់កណ្តុរអាំង! តើឯងកំពុងតែធ្វើអ្វីនឹង បានជាឈរភ្លឹកមួយមាត់មិនចេញស្តីយ៉ាងនេះ?

កអ៖   អ៎! ការពិតសំឡាញ់ចង្រិតលីងទេ? បើគ្នានិយាយម្នាក់ឯង គេមិនថាគ្នាឆ្កួតទៅហើយ! ឯងសួរនេះ

តើឯងធ្លាប់ឃើញគេវ៉ៃថ្មើរនឹងអត់?

ចល៖ យីកណ្តុរអាំង! បានសម្ដីណាស់តើ! តើឯងមានល្បីដែរទេ? ថ្មីៗនេះមានគេចាប់មនុស្សវះយក

ក្រលៀនណា? ឯងនៅម្នាក់ឯងបែបនេះ មិនខ្លាចទេអី?

កអ៖   អ៎! រឿងនឹងគ្នាដឹងហើយ ព្រោះគ្នាឃើញគេបង្ហោះតាមហ្វេសប៊ុក។ គ្នាមិនដែលសប្បាយចិត្តម្ដង

ណាឡើយ ឲ្យតែនឹកឃើញរឿងនេះ។ ប៉ុន្មានថ្ងៃមុន គ្នាបានទៅជួបពេទ្យ ដើម្បីពិនិត្យសុខភាព

គាត់ប្រាប់ថាក្រលៀនគ្នាចុះខ្សោយហើយ ព្រោះតែគ្នាប្រើទូរស័ព្ទអន់ពេក វាធ្វើឲ្យប៉ះពាល់

ដល់ក្រលៀនយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយគ្នាបារម្ភថា បើមានគេចាប់គ្នាវះយកក្រលៀននោះ

គ្នាខ្លាចពួកគេយកប្រើការមិនកើតនោះទេ។

ចល៖ យី! សំឡាញ់កណ្តុរអាំង! ពិតជាគិតគូរបានល្អិតល្អន់មែន! គ្នាគិតថាលាឯងឡើងភ្នំសិនហើយ!

កអ៖   អ៎! ចឹងសូមប្រយ័ត្នប្រយែងផងសំឡាញ់! ក្រែងគេចាប់វះយកក្រលៀនបាត់ណា៎!

ចល៖  អុញ!…

%d bloggers like this: