កាលខ្ញុំទៅរៀនខ្ញុំគ្មានប្រាក់ចាយ | ខ្ញុំក្រខ្វះបាយក្រហាយជីវិត |
រសាត់ក្រោមមេឃស៊ីវិល័យពិត | ថ្ងៃល្ហែខែល្ហិតគិតគ្រប់នាទី។ |
ភ្លើងភ្លឺភ្លិបភ្លេតខ្ញុំប្លែកអារម្មណ៍ | តន្ត្រីរណ្ដំរងំវក់វី |
ខ្ញុំឃើញក្មេងៗហ៊ឺហាផឹកស៊ី | មានឈ្មោលមានញីកៀកគូច្រៀងរាំ។ |
មកដល់ភ្លើងស្តុបខ្ញុំស្លុតស្មារតី | ឃើញក្មេងប្រុសស្រីដេកដីភក់ជ្រាំ |
ខ្លះស្ពាយប្អូនតូចហាក់ដូចមាំទាំ | លើកដៃប្រណមសុំលុយងោចៗ។ |
ឆ្លងឆ្នាំទៅមុខស្រុកខ្ញុំយ៉ាងណា? | ស្រណោះពើតផ្សាដូចខែរនោច |
ចិន្ដាអួលណែនសែនញ័ររំញោច | បេះដូងរោលខ្លោចខ្លាចជាតិលិចលង់៕ |
អ្នកនិពន្ធ៖ កើយ ចិត្រា | |
Download image |
Archive for the ‘ទឹកចិត្តស្លាបប៉ាកកា ថ្មី’ Category
31 ឧសភា
តាមផ្លូវទៅរៀន
Advertisements
7 ឧសភា
ញាក់ភ្នែក
ញាក់ភ្នែកខាងឆ្វេងល្អែងមានលាភ | ញាក់បែបសុភាពដាក់ស្រីៗ |
ថ្ងៃមុនញាក់ចំនាងមានប្ដី | ត្រូវមួយដុំដីអស់បីធ្នេរ។ |
ញាក់ភ្នែកខាងស្ដាំផ្ដាំមានស៊យ | ញាក់ធ្វើបែបលយត្រូវគេជេរ |
ចំស្ទាវវាវ៉ៃរត់ខ្មាសគេ | ញាក់ត្រូវរិះរេញាក់ស្ងាត់ៗ។ |
នេះហើយរឿងញាក់មានពីរផ្នែក | ញាក់បែបចំឡែកញាក់មិនបាត់ |
បើបានញាក់ហើយត្រូវប្រយ័ត្ន | ទៅមកខ្វែងខ្វាត់ក្រែងជួញទុក្ខ៕ |
អ្នកនិពន្ធ៖ កើយ ចិត្រា | |
Download image |
26 មីនា
ម្នាក់នោះជាអ្វី?
ម្នាក់នោះជាអ្វី | គេស្និទ្ធពិសី | ស្និទ្ធក្រៃកន្លង |
អូនថើបជញ្ជក់ | ញីញក់ច្រើនដង | ម្ដេចអូនបែរខ្នង |
លាក់បងដល់ណា? | ||
ម្នាក់នោះជាអ្វី | គេក្មេងស្រស់ខ្ចី | មិនស្ដីវាចា |
គេកូនលោកធំ | ទើបមុំស្នេហា | បងអន់ត្រង់ណា |
សង្ហាមិនស្មើ ។ | ||
ម្នាក់នោះជាអ្វី | សូមអូនស្រដី | ប្រាប់បងសើៗ |
នរណាម្នាក់ហ្នឹង | មុខរឹងគ្រាប់បើ | បានអូនបណ្ដើរ |
សរសើរដោយស្មោះ ។ | ||
ម្នាក់នោះជាអ្វី | ញីញក់ទ្រូងស្រី | មិនខ្មាសគេសោះ |
កណ្ដាលថ្ងៃត្រង់ | ចង់ធ្វើនេះនោះ | បងនេះកំលោះ |
អូនចង់ដោះដៃ ។ | ||
ម្នាក់នោះជាអ្វី | ម្ដេចអូនថ្នមបី | បញ្ឈឺរាល់ថ្ងៃ |
ប៉ុន្មានខួបហើយ | កូនស្រស់ស្រីថ្លៃ | ក្នាញ់ណាស់ចង់វៃ |
ត្រង់កំប៉េះគូថ ៕ | ||
View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
9 មីនា
ពូប្រឹង
នេះរឿងពូប្រឹង | សព្វថ្ងៃបើដឹង | ពូតឹងទាល់ក្រ |
ពូអាងកេរម៉ែ | មានស្រែកំដរ | ពូធ្វើបន្ត |
អាស្រ័យដោយផល ។ | ||
ឆ្នាំមុនបានស្រូវ | ហាងឆេងហាក់ត្រូវ | ពូលក់គ្មានសល់ |
ពូទិញរបស់ | សើចស្រស់ឥតខ្វល់ | ចុងក្រោយកើតទ័ល |
ខ្ចីគេវាល់លាន ។ | ||
ឆ្នាំនេះលក់ស្រែ | អស់ហើយកេរម៉ែ | ព្រោះតែចង់មាន |
ចង់ទ្បូយចង់ទ្បាន | ក៏បានក៏ហ៊ាន | តែងខ្លួនលើកពាន |
មិនចាញ់អ្នកផ្សារ ។ | ||
ចាយមួយទំហឹង | ឲ្យស្គាល់ពូប្រឹង | តើទ្បូយប៉ុណ្ណា |
បានលុយលេងក្រុង | ពូផុងតណ្ហា | ស្រើបស្រាលបនបារ |
ខារ៉ាអូខេ ។ | ||
ស្វាងស្រាដើរអួត | បន្លឺរីកសួត | ប្រាប់អស់ផងគេ |
មានមីអូននោះ | សាច់ស្រស់ម៉្លេះទេ | ច្រៀងឱបយេៗ |
សប្បាយណាស់វ៉ើយ ៕ | ||
View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
10 កុម្ភៈ
មានតែម៉ែមួយ
ម៉ែឃើញកូនក្រ | ម៉ែបេះពីក | យកទៅឲ្យកូន |
ម៉ែហ៊ានលើកដៃ | សំពះក្រាបលូន | សុំគេត្បិតកូន |
ឥតខ្មាសអៀនអ្វី ។ | ||
ម៉ែអើយម៉ែចាស់ | ម៉ែលំបាកណាស់ | ត្បិតកូនប្រុសស្រី |
ម៉ែខ្លាចកូនខ្លៅ | ប្រដៅជេរស្ដី | កូនខ្លះគិតខ្លី |
ពោលពាក្យពាលា ។ | ||
ម៉ែព្រួយពេកក្រៃ | ហត់នឿយយប់ថ្ងៃ | ខ្លាចកូនវេទនា |
ម៉ែឱបម៉ែថ្នម | ខ្លាចកូនរងា | ម៉ែតែងការពារ |
បុត្រភ្ងាគ្រប់រូប ៕ | ||
View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
2 កុម្ភៈ
កុំត្រាប់នេនទុំ
កុំត្រាប់នេនទុំ | ស្លាប់ព្រោះទាវមុំ | ត្បូងឃ្មុំរឿងចាស់ |
សូន្យរូបត្បិតស្រី | លោកិយខ្ពើមណាស់ | នរកកម្មក្រាស់ |
ឃុំជាប់រាប់ជាតិ ។ | ||
គួរស្ដាយចំណេះ | រៀនសូត្រចាំចេះ | លើសអស់ផងញាតិ |
ពុកម្ដាយរែកពន់ | ស្រាលធ្ងន់ឥតឃ្លាត | ពើបអស់សម្ពាធ |
ខ្មីឃ្មាតត្បិតកូន។ | ||
ទុំអើយៗទុំ | គួរណាស់ខ្មាសខ្ញុំ | ក្នុងនាមជាប្អូន |
ខ្ញុំឈឺព្រោះស្រី | មិនខ្ចីស្លាប់សូន្យ | ខិតខំសាងក្បួន |
ឆ្លងសមុទ្រស្នេហ៍ ។ | ||
ស្លាប់ទៅជាខ្មោច | ប្អូនខ្លាចអសោច | អាប់ឱនជាតិខ្មែរ |
ខ្លាចជួបដូនតា | ផ្ដាសាផងដែរ | ប្អូនតែងគ្រាន់តែ |
ផ្ញើសារជូនបង ៕ | ||
View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
20 មករា
រំដួលបាំងស្លឹក
រំដួលចោលក្លិន ហាក់មិនរសាយ | ក្រពុំលាក់កាយ មិនឆ្ងាយភ្នែកបង |
រៀមលួចគយគន់ ផ្កាមានលំអង | ក្រអូបផ្ដោះផ្ដង ចំណងនិស្ស័យ ។ |
បងលួចតោងមែក វែកស្លឹករំដួល | ឱរ៉ាជ្រើមជ្រួល កើតកួចអាល័យ |
បុប្ផាមួយទង រីកទាន់សម័យ | ចិត្តឥតសង្ស័យ រាល់ថ្ងៃសង្ឃឹម ។ |
កន្លង់ឯណា មេត្តាកុំពាល់ | ខ្ញុំលួចសម្គាល់ កក់ផ្កាញញឹម |
ខ្ញុំសូមថ្នាក់ថ្នម រំដួលប៉ប្រិម | កុំលួចសង្ឃឹម ផ្កាមានម្ចាស់ហើយ ៕ |
អ្នកនិពន្ធ៖ កើយ ចិត្រា | |
Download image |
Recent Comments