វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ១១)

[…] នៅលើលោកនេះ ទីណាក៏ដោយឲ្យតែមានមនុស្សរស់នៅ ទីនោះរមែង មានបញ្ហា និងជម្លោះ ហើយការដោះស្រាយជម្លោះទាំងនោះ តែងធ្វើឡើងទៅតាមវិធីសាស្ត្រខុសៗគ្នាទៅតាមសង្គមជាតិនីមួយៗ។

ជាធម្មតាទំនាស់និងវិបត្តិផ្សេងៗ រួមទាំងសង្គ្រាមផងកន្លងមក ជួនកាលត្រូវបានគេដោះស្រាយឲ្យជ្រះស្រឡះភ្លាមៗ តែជួនកាលក៏គេពន្យា ពេលដោះស្រាយ ដោយគ្រាន់តែគ្រប់គ្រងបញ្ហាទាំងនោះកុំឲ្យវារីករាលដាលពីទំនាស់តូចតាចទៅជាទំនាស់ធំប៉ុណ្ណោះ។

តាមបទពិសោធន៍របស់បណ្ដាប្រទេសជឿនលឿននៅក្នុងលោកនេះ គេសង្កេតឃើញជារួម ការដោះស្រាយទំនាស់អាចប្រព្រឹត្តទៅតាមវិធីសាស្ត្របីយ៉ាងគឺ៖
ទីមួយ៖ ការគ្រប់គ្រងទំនាស់ (Conflict Management) ដើម្បីកុំឲ្យទំនាស់នោះវារីករាលដាលពីតូចទៅធំ។

ទីពីរ៖ ការផ្សះផ្សាទំនាស់ (Conflict Settlement) និង

ទីបី៖ ការដោះស្រាយទំនាស់ (Conflict Resolution) ។

ពិតមែនណាស់ ដើម្បីគ្រប់គ្រង ឬផ្សះផ្សា ឬដោះស្រាយទំនាស់បាន គេត្រូវតែស្គាល់ទំនាស់នោះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

Advertisements

One response to this post.

  1. […] […] ក្នុងរជ្ជកាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា (ជាលើកទី២ ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន) ប្រជាជាតិខ្មែរក្រោយពេលឆ្លងផុតសង្គ្រាមវិនាសកម្មស្ទើរខ្សោះអស់ឈាមជ័រ បានជួបជុំមហាគ្រួសារជាតិឡើងវិញ ក្រោមគោលនយោបាយបង្រួបបង្រួមជាតិដ៏សុខដុម។ ជម្លោះបែកបាក់ជាតិ ត្រូវបាននិងកំពុងផ្សះផ្សា។ ការស្ថាបនាសន្តិភាព ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ លើគំនរផេះផង់ត្រូវបានចាប់ផ្ដើម។ ក៏ប៉ុន្តែសុភមង្គលរបស់ប្រជារាស្ត្រខ្មែរ នៅមានចម្រូងចម្រាស់ជាច្រើន៖ ការរំលោភបំពានសិទ្ធិមនុស្ស អំពើហឹង្សាចោរកម្ម អំពើពុករលួយ ឧក្រិដ្ឋកម្ម ការឆក់ប្លន់ ពេស្យាចារ នៅតែគម្រាមកំហែងដល់ស្ថិរភាព និងសន្តិសុខសង្គម ជាហេតុបណ្ដាលឲ្យជំនឿទំនុកចិត្ត និងក្ដីសង្ឃឹមរបស់មហាជនត្រូវស្រុតចុះ។ អ្នកខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ការលោភលន់កេងប្រវ័ញ្ច កំហឹងរោលរាល ការភាន់ច្រឡំ និងគំនុំសងសឹក ដុតបំផ្លាញសច្ចៈ យុត្តិធម៌ សុចរិតធម៌ មេត្តាធម៌ និងសាមគ្គីធម៌។ ខ្មែរខ្លះទៀតលង់លក់ស្កប់ស្កល់ និងសន្តិភាព សប្បាយភ្លេចខ្លួននឹងអបាយមុខ ពុករលួយ ខ្លះដេកព្រួយ អស់សង្ឃឹមចំពោះសេចក្ដីក្រីក្រ អសកម្ម។ ម្ល៉េះហើយម្នាក់ៗមើលបំណាំគ្នា ក្នុងការប្រព្រឹត្តអំពើល្អ។ ការកសាងបុណ្យទាន បានប្រព្រឹត្តទៅជាធម្មតា តែគ្រាន់តែជាទម្លាប់តែប៉ុណ្ណោះ។ ចំណុចវិជ្ជមាននៃសីលធម៌សាសនា និងការអប់រំតាមប្រពៃណីដូនតា ក្នុងការបណ្ដុះបណ្ដាលចិត្តគំនិតបរិសុទ្ធកប់បាត់ទៅក្នុងជំនឿល្ងិតល្ងង់។ គតិបណ្ឌិត គុណធម៌ សេចក្ដីសុចរិត ពិតត្រង់ បរទត្ថភាព និងអំពើស្អាតស្អំ ដែលជាមូលដ្ឋាននៃសេចក្ដីសុខក្សេមក្សាន្ត នៅតែពុំទាន់ត្រូវបានស្ដារនៅឡើយ។ ម្ល៉េះហើយនិន្នាការនៃជម្លោះបែកបាក់ទំនាស់អំពីបញ្ហាផលប្រយោជន៍ និងសង្គ្រាមវិនាសកម្មនៅតែគម្រាមកំហែងសន្តិភាពមាតុភូមិ។ នេះព្រោះតែជនជាតិខ្មែរបាត់បង់អស់នូវតម្លៃគុណធម៌ផ្លូវចិត្តដែលជាវិធីសាស្ត្រដោះស្រាយ និងបង្ការទំនាស់ដោយសន្តិវិធីនោះឯង។[…] […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: