វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ១០)

[…] ក្នុងរជ្ជកាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា (ជាលើកទី២ ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន) ប្រជាជាតិខ្មែរក្រោយពេលឆ្លងផុតសង្គ្រាមវិនាសកម្មស្ទើរខ្សោះអស់ឈាមជ័រ បានជួបជុំមហាគ្រួសារជាតិឡើងវិញ ក្រោមគោលនយោបាយបង្រួបបង្រួមជាតិដ៏សុខដុម។ ជម្លោះបែកបាក់ជាតិ ត្រូវបាននិងកំពុងផ្សះផ្សា។ ការស្ថាបនាសន្តិភាព ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ លើគំនរផេះផង់ត្រូវបានចាប់ផ្ដើម។ ក៏ប៉ុន្តែសុភមង្គលរបស់ប្រជារាស្ត្រខ្មែរ នៅមានចម្រូងចម្រាស់ជាច្រើន៖ ការរំលោភបំពានសិទ្ធិមនុស្ស អំពើហឹង្សាចោរកម្ម អំពើពុករលួយ ឧក្រិដ្ឋកម្ម ការឆក់ប្លន់ ពេស្យាចារ នៅតែគម្រាមកំហែងដល់ស្ថិរភាព និងសន្តិសុខសង្គម ជាហេតុបណ្ដាលឲ្យជំនឿទំនុកចិត្ត និងក្ដីសង្ឃឹមរបស់មហាជនត្រូវស្រុតចុះ។ អ្នកខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ការលោភលន់កេងប្រវ័ញ្ច កំហឹងរោលរាល ការភាន់ច្រឡំ និងគំនុំសងសឹក ដុតបំផ្លាញសច្ចៈ យុត្តិធម៌ សុចរិតធម៌ មេត្តាធម៌ និងសាមគ្គីធម៌។ ខ្មែរខ្លះទៀតលង់លក់ស្កប់ស្កល់ និងសន្តិភាព សប្បាយភ្លេចខ្លួននឹងអបាយមុខ ពុករលួយ ខ្លះដេកព្រួយ អស់សង្ឃឹមចំពោះសេចក្ដីក្រីក្រ អសកម្ម។ ម្ល៉េះហើយម្នាក់ៗមើលបំណាំគ្នា ក្នុងការប្រព្រឹត្តអំពើល្អ។ ការកសាងបុណ្យទាន បានប្រព្រឹត្តទៅជាធម្មតា តែគ្រាន់តែជាទម្លាប់តែប៉ុណ្ណោះ។ ចំណុចវិជ្ជមាននៃសីលធម៌សាសនា និងការអប់រំតាមប្រពៃណីដូនតា ក្នុងការបណ្ដុះបណ្ដាលចិត្តគំនិតបរិសុទ្ធកប់បាត់ទៅក្នុងជំនឿល្ងិតល្ងង់។ គតិបណ្ឌិត គុណធម៌ សេចក្ដីសុចរិត ពិតត្រង់ បរទត្ថភាព និងអំពើស្អាតស្អំ ដែលជាមូលដ្ឋាននៃសេចក្ដីសុខក្សេមក្សាន្ត នៅតែពុំទាន់ត្រូវបានស្ដារនៅឡើយ។ ម្ល៉េះហើយនិន្នាការនៃជម្លោះបែកបាក់ទំនាស់អំពីបញ្ហាផលប្រយោជន៍ និងសង្គ្រាមវិនាសកម្មនៅតែគម្រាមកំហែងសន្តិភាពមាតុភូមិ។ នេះព្រោះតែជនជាតិខ្មែរបាត់បង់អស់នូវតម្លៃគុណធម៌ផ្លូវចិត្តដែលជាវិធីសាស្ត្រដោះស្រាយ និងបង្ការទំនាស់ដោយសន្តិវិធីនោះឯង។[…]

2 responses to this post.

  1. […] ជាការពិតណាស់ ថ្វីបើក្នុងទំព័រប្រវត្តិសាស្ត្រជាតិកម្ពុជា បានឆ្លងកាត់ភាពជូរចត់ខ្លោចផ្សាដ៏អាម៉ាសចាប់តាំងពីសតវត្សរ៍ទី១៥ រហូតដល់បច្ចុប្បន្ននេះ ក្រោយពីបានស្គាល់ភាពថ្កុំថ្កើងរុងរឿងជិត ៦០០ឆ្នាំ (ពីសតវត្សរ៍ទី ៩ ដល់ទី១៤) វប្បធម៌ អរិយធម៌ ដែលជាសមិទ្ធិផល នៃគតិបណ្ឌិតដូនតាខ្មែរ នៅតែទទួល ការគោរពលើកស្ទួយ និងការឧបត្ថម្ភគាំទ្រ ពុំទាន់បាត់ស្រមោលពីបញ្ជីមត៌កវប្បធម៌របស់មនុស្សជាតិនៅឡើយ។ ពិតមែនហើយថាអរិយធម៌បុរាណជាច្រើន របស់ពិភពលោក ត្រូវបានបាត់បង់ទៅហើយក្ដី តែអរិយធម៌ខ្មែរអង្គរដែលបាន តស៊ូឆ្លងកាត់ទប់ទល់ការឈ្លានពានពីបរទេស ជិតខាងជិត ៦០០ឆ្នាំ នៅតែពុំព្រម ចុះចាញ់ ឬទម្លាក់អាវុធចុះញ៉មវាសនាដ៏អភ័ព្វរបស់ខ្លួននៅឡើយ។ នេះគឺជាជោគវាសនាដ៏ខ្ពស់ខ្ពស់មួយរបស់ជាតិយើង។ តាមឯកសារប្រវត្តិសាស្ត្រខ្មែរ នៅសតវត្សរ៍ទី ១២-១៣ ចំនួនប្រជាពលរដ្ឋខ្មែរមានរហូតដល់ ៣០លាននាក់ ទៅហើយ តែលុះមកដល់រាជ្យក្សត្រីអង្គម៉ី (១៨៣៤) ប្រជារាស្ត្រខ្មែរនៅសល់ តែពីរលាននាក់ប៉ុណ្ណោះ ហើយចុះរហូតមកដល់សម័យអាណានិគមនិយមបារាំង (១៨៦៣) ប្រជារាស្ត្រខ្មែរ មានចំនួនមិនទាំងដល់មួយលាននាក់ផង (ប្រហែល ៨០០.០០០នាក់)។ បើផ្អែលលើតួលេខនេះ គេមានការព្រួយបារម្ភថា ប្រជាជាតិខ្មែរគង់នឹងគេចមិនផុតពីការសាបសូន្យឡើយ។ ប៉ុន្តែការពិត ពុំដូច្នោះទេ ប្រជារាស្ត្រខ្មែរនៅតែរស់រានមានជីវិត និងចេះតែកើនចំនួនឡើង រហូតដល់ជិត៨លាននាក់វិញ ព្រមទាំងបានរៀបចំស្រុកទេស ឲ្យមានលក្ខណៈទាន់សម័យវិទ្យាសាស្ត្រទំនើប និងក្លាយជាកោះសន្តិភាពមួយនៅសម័យសង្គមរាស្ត្រនិយមនាទសវត្សរ៍ទី ៦០-៧០។ ទោះជាយ៉ាងនេះក្ដីក៏ជាតិខ្មែរនៅតែពុំទាន់អស់កម្មដោយត្រូវស្លាប់បាត់បង់ជីវិតអស់រាល់លាននាក់ទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមពីឆ្នាំ ១៩៧៥-១៩៧៩ និងចេះតែស្លាប់បន្តមកទៀតក្នុងរយៈពេល នៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាងពីរទសវត្សរ៍កន្លងមកនេះ។ នេះគឺព្រោះតែសង្គ្រាម និងការបដិវត្តន៍ឥតឈប់ឈរ ដែលបណ្ដាលមកពីការបាត់បង់សីលធម៌ និងគតិបណ្ឌិតជាតិដ៏យូរលង់ ក្នុងការដោះស្រាយនិងបង្ការទំនាស់នេះ។[…] […]

    ឆ្លើយតប

  2. […] […] នៅលើលោកនេះ ទីណាក៏ដោយឲ្យតែមានមនុស្សរស់នៅ ទីនោះរមែង មានបញ្ហា និងជម្លោះ ហើយការដោះស្រាយជម្លោះទាំងនោះ តែងធ្វើឡើងទៅតាមវិធីសាស្ត្រខុសៗគ្នាទៅតាមសង្គមជាតិនីមួយៗ។ […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: