វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ៧)

[…]ផ្ទុយទៅវិញ ក្នុងរជ្ជកាលណាដែលអ្នកដឹកនាំគ្មានគុណធម៌​ក្នុងការដោះស្រាយទំនាស់ ឫសប្បាយភ្លើតភ្លើននឹងជ័យជំនះលង់លក់ក្នុងអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ មាក់ងាយសត្រូវពុំយកចិត្តទុកដាក់ដល់ផលប្រយោជន៍រាស្រ្តនោះ​ ប្រទេសជាតិរមែងធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយដោយជម្លោះបែកបាក់និងការបាត់បង់​ ។​ម៉្លោះហើយសត្រូវឈ្លានពានជិតខាងតែងប្រមាថមើលងាយ និងឆ្លៀតឱកាសចូលវាយលុកប្លន់ដណ្តើមយកទឹកដី​ ។ នេះបញ្ជាក់ថា ការស្គាល់វិធីសាស្ត្រក្នុងការដោះស្រាយទំនាស់ដោយ’ គតិបណ្ឌិតគឺជាគុណធម៌មិនអាចខ្វះបានក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ។

ព្រះបាទជ័យវរ្ម័នទី៧ ​កំពូលពុទ្ធរាជស្ថាបនិកប្រសាទបាយ័ន(១១៨១-១២១៨)បានស្រោចស្រង់ប្រទេសជាតិឲ្យរួចផុតពីអាយ័ត(ការលុកលុយរាតត្បាត)របស់ចាមក្នុងឆ្នាំ ១១៧៩ និងបានស្ថាបនាមហានគរខ្មែរមួយ ប្រកបដោយអារ្យធម៌ថ្កុំថ្កើងរុងរឿងនា សតវត្សរ៍ទី១៣។ មិនគ្រាន់តែនៅក្នុងរជ្ជកាលព្រះអង្គប៉ណ្ណោះទេ វឌ្ឍនភាពនៃអរិយធម៌នោះ បានបន្តរហូត ដល់ជិត ១០០ ឆ្នាំទៀត ក្រោយពេលដែលព្រះអង្គចូលទីវង្គតទៅ។ នេះអាស្រ័យដោយនយោបាយដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត ក្នុងការដោះស្រាយ និងបង្ការទំនាស់ ដែលកាលណោះបុព្វបុរសខ្មែរចាត់ទុកថា ជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត។

ក៏ប៉ុន្តែចាប់តាំងពីគុណធម៌ដ៏រុងរឿងនោះ បានបាត់បង់ទៅ (ក្រោយឆ្នាំ១៤៣១) រជ្ជកាលដឹកនាំខ្មែរក្រោយមកតែងជួបប្រទះនឹងវិបត្តិបែកបាក់គ្រប់ប្រការ។

[…]

Advertisements

One response to this post.

  1. […] […]ទាំងអស់នេះ គឺជាបទពិសោធន៍នៃការគ្រប់គ្រងប្រទេសជាតិ ទោះជាបានផ្ដល់ប្រជាជាតិយើងនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺសុសសាយ ឬជាភាអាម៉ាសពន់ប្រមាណក្ដី ក៏នោះគឺជាកេរ្តិ៍មត៌កពុំអាចកាត់ថ្លៃបាន ដែលបុព្វបុរសដូនតាបានបន្សល់ទុក។ គឺបទពិសោធន៍ ឬទង្វើទាំងនោះហើយ ដែលខ្មែរម្នាក់ៗ គប្បីស្វែងយល់ដើម្បីបង្កើតឲ្យមានសតិសម្បជញ្ញៈ និងសមត្ថភាពដោះស្រាយទំនាស់ដោយគតិបណ្ឌិតជាតិឡើងវិញ។ ជនជាតិខ្មែរសម័យនេះ គឺជាផលិតផលនៃអតីតកាល ឬជាលទ្ធផលនៃសម្បជញ្ញៈជាតិក្នុងការដោះស្រាយ និង បង្ការទំនាស់ប្រកបដោយគុណធម៌នេះឯង។ […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: