វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ១)

វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និង សន្តិភាព
Cambodian Institute for Coorperation and Peace
*****

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់
Cambodian Approach to Conflict Resolution

សិក្សាស្រាវជ្រាវ និង និពន្ធរៀបរៀងដោយ
កៅ គឹមហួន និង សំរាំង កំសាន្ត
ភ្នំពេញ ឆ្នាំ ១៩៩៨

អស់លោក និង មិត្តអ្នកអានជាទីមេត្រី!

គ្មានអ្វីប្រសើរថ្លៃថ្លាជាងសេចក្ដីសុខស្ងប់ និងសុភមង្គល ដែលបានមកពីការដោះស្រាយទំនាស់ដោយសន្តិវិធីនិងគតិបណ្ឌិត។ សុភមង្គលដែលបានមកពីការដោះស្រាយទំនាស់ដោយសន្តិវិធី និងគតិបណ្ឌិតគឺជាសុភមង្គលដ៏ប្រពៃលើសសុភមង្គលទាំងឡាយ ដែលបានមកពីការប្រយុទ្ធនៅលើលោកនេះ។ ព្រះរាជាមានអំណាច និងរាជទ្រព្យ អាចដាក់ទោស ឬឲ្យទានដល់មនុស្សគ្រប់រូបបានតាមចំណង់ តែអំណាចនិងទ្រព្យសម្បត្តិមហាសាលនោះ ពុំអាចជួយព្រះអង្គឲ្យដោះស្រាយទំនាស់ដោយគតិបណ្ឌិតបានឡើយ។
ប្រសិនបើបុគ្គលយើងម្នាក់ៗ គិតពិចារណាពីសច្ចភាពនេះ ឲ្យបានច្រើន ហើយខិតខំស៊ូទ្រាំដោះស្រាយទំនាស់ដោយសតិស្មើស្ងប់នោះ យើងពុំអាចជម្លោះទាស់ទែង គំនុំព្យាបាទ ការបៀតបៀន និងការកាប់សម្លាប់គ្នាឡើយ។ នៅលើលោកនេះ គ្មានសេចក្ដីសុខណាស្មើនឹងសេចក្ដីស្ងប់។ សេចក្ដីស្ងប់គឺជាមាតានៃសន្តិភាព។ តែសេចក្ដីស្ងប់នេះនឹងកើតមានបាន លុះណាតែមានការដោះស្រាយទំនាស់ដោយសន្តិវិធី និងគតិបណ្ឌិត។
ដោយយល់ដូច្នេះ វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាពបានលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុក និងធ្វើឲ្យរស់ឡើងវិញនូវប្រពៃណីអប់រំ និងដោះស្រាយទំនាស់ដោយគតិបណ្ឌិតផ្លូវចិត្តរបស់ដូនតាយើង។ ការដែលវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ឧបត្ថម្ភគាំទ្រឲ្យមានការលើកយកនូវទស្សនវិជ្ជា និងចំណេះដឹងវប្បធម៌ ក្នុងព្រះពុទ្ធសាសនា មកពណ៌នាក្នុងអត្ថបទមួយចំនួនក្នុងសៀវភៅនេះ ដោយហេតុថា សង្គមខ្មែរគឺជាសង្គមជាតិមួយ ដែលកាន់ព្រះពុទ្ធសាសនាតាំងពីបុរាណកាល។ […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: