ទំនួញចោរឆក់ខ្សែដៃ

ថ្ងៃនេះស៊យក្រៃ ឆក់បានខ្សែដៃ ក្រឡៃទឹកដប់
នឹកក្ដៅដល់ម្ចាស់ ខឹងណាស់គួរស្អប់ ឲ្យតែប្រសព្វ
ជេរឲ្យខ្មាសគេ ។
ហួសចិត្តថ្ងៃមួយ ត្រូវអ្នកស្រុកជួយ ម្នាក់មួយអង្រែ
ម៉ូតូអស់សាំង ស៊យខ្លាំងម្ល៉េះទេ ដេរអស់ដប់ធ្នេរ
នឹកឡើងហួសចិត្ត ។
ថ្ងៃមួយនោះទៀត ផ្លូវស្ទះចង្អៀត ជាប់ស្ដុបជុំជិត
ទៅណាមិនរួច ជាប់ខ្នួចយ៉ាងស្អិត គេធាក់ប៉ោងក្ដិត
អាណិតខ្លួនណាស់ ។
ចង់ផ្លាស់របរ បើនៅបន្ត ឡុងចុងខានចាស់
ជីវិតត្រូវប្ដូរ គិតយូរឃើញច្បាស់ លក់មាសត្រូវណាស់
ត្រូវនឹងជំនាញ ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download as image
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: