ទុក្ខស្ដៅស្វាយខ្វិត

ចន្ទីចេញផ្កា ចង់បានសង្សារ បណ្ដើរអួតម៉ែ
កង្កែបបើករន្ធ ភិរុណស្រោចស្រែ អាធ្រាត្រដួងខែ
រះមួយភាគបី ។
លួចនឹកកល្យាណ នៅក្បែរជើងក្រាន ច្រៀងបទភក្ដី
ភ័ក្ត្រអើយភ័ក្ត្រអូន រលោងហ្មត់ខ្ចី លួចស្រឡាញ់ស្រី
ដល់ផ្លែព្រីងទុំ ។
តុកែធំណាស់ វាយំច្បាស់ៗ រាប់ប៉ះក្រមុំ
ខ្សឹបៗប្រាប់ម៉ែ លក់ស្រែមួយដុំ យ៉ាងយូរបុណ្យភ្ជុំ
សុំម៉ែស៊ើបសួរ ។
អំពិលលាស់ត្រួយ បេះដូងរែងព្រួយ ទឹកភ្នែកហែកហួរ
ទុក្ខស្ដៅស្វាយខ្វិត រែងគិតម៉ៅមួរ គួរឬមិនគួរ
ចង់ការថ្ងៃស្អែក ។
ផ្កាអើយផ្កាថ្ងាន់ ខ្លាចស្រីប្រកាន់ ប្រកែប្រកែក
ទ្រូងនឹងធ្លាយធ្លុះ រោយរុះស្រាំបែក ជីវិតរហែក
ខ្ទេចខ្ទីមិនខាន ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: