បាត់មេឆ្មា

ថាឆ្ងល់អើយឆ្ងល់ ទ្រព្យទុកមិនសល់ ខ្វល់ចិត្តមើលថែ
មិនបានប្រយ័ត្ន បាត់មាន់បាត់ឆ្កែ ឈឺចិត្តឥតល្ហែ
ឥតស្បើយម្ដងណា ។
នឹកមិនអស់ចិត្ត ដើររកដល់ល្ងឹត ឥតឃើញមេឆ្មា
ចោលកូនកំព្រា រងាម្ល៉េះណា មិនដឹងអាណា
លួចឆ្មាអញបាត់ ។
សង្ស័យអាចែម ទាក់ធ្វើគ្រឿងក្លែម ផឹកស៊ីស្ងាត់ៗ
អ៊‍ីចឹងទបើវា មិនហៅមួយម៉ាត់ អញខឹងពេកក្ដាត់
អាអន្តរាយ ។
ដល់ផ្ទះម៉ែក្មេក ដល់ម៉ោងហេវពេក លបចូលផ្ទះបាយ
ក្រឡេកឃើញឪ នៅក្បែរគល់ស្វាយ កំពុងតែកាយ
ដីកប់រោមឆ្មា ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: