សង្គ្រាមប្រាក់បាតខាតបង់បេះដូង

បឹងខ្សាច់អូរញរទឹកហូរដាច់ផ្លូវ ស្រណោះស្រែស្រូវបាត់ម្ចាស់រក្សា
បន្លែរោងថ្មីដីបែកមាត់ហា បឹងកក់មេច្បារចម្ការឥតផល ។
ថ្ងៃលិចចុងភូមិក្រហមដុតមេឃ ខ្ញុំហូរទឹកភ្នែកជ្រែកលើទ្រូងថ្នល់
ដើមត្នោតដួលដេកផ្អែកជាបន្ទាល់ ចិត្តខ្ញុំសែនខ្វល់ដល់ស្នេហ៍ព្រាត់ឆ្ងាយ ។
សង្គ្រាមប្រាក់បាតខាតបង់បេះដូង ភូមិយើងលិចត្បូងស្ងាត់មាត់មេម៉ាយ
អាសូរកំលោះអស់ចិត្តសប្បាយ ក្រឡែកជិតឆ្ងាយស្ដាយអស់ក្រមុំ ។
ផ្គរលាន់គគ្រឹកនឹកអនុស្សារ មេឃគ្មានមេត្តាប្រហារស្នេហ៍ខ្ញុំ
ចិត្តលោភនាំគ្រោះនរកឃាំងឃុំ តណ្ហាឥតព្រំថ្ងៃណាសាបសូន្យ​​ ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: