ផឹកតែហួសចិត្ត

អង្គុយផឹកតែ ក្រោមដួងព្រះខែ ក្លិនតែឈ្ងុយឆ្ងាញ់
កំដរបេះដូង ខ្វះក្ដីស្រឡាញ់ ផ្សែងតែខ្មួលខ្មាញ់
ហោះហើរទៅឆ្ងាយ ។
ដកដង្ហើមធំ ទ្រូងឈឺក្ដៅងំ ស្អំចិត្តលាប់ក្លាយ
តែរសចត់ល្វីង សង្កៀរព្រឺកាយ មួយប៉ាន់ក្លែមស្វាយ
អំបិលបុកថ្មី ។
បុប្ផាមួយដើម ត្រូវជីល្អឆ្នើម ត្បិតអាច់ក្របី
អាសូរចិត្តមនុស្ស ហាជ្រុះពាសដី ចោទអាច់ក្របី
ក្នុងន័យមិនល្អ ។
អស់តែមួយប៉ាន់ សូមកុំប្រកាន់ ព្រោះតែខ្ញុំក្រ
តែងបានបួនវគ្គ ទាក់ពាក្យបន្ត ដូច្នេះខ្ញុំក៏
បញ្ចប់យ៉ាងខ្លី ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: