ម៉្សៅឡេ

និយាយរឿងម៉្សៅ ឡេលាបចេញក្រៅ ឃើញល្អគាប់ភ្នែក
ខ្ញុំនេះទំនេរ សរសេរវែកញែក ក្បាលមួយដងវែក
ទើបខ្ញុំដឹងខ្លួន។
ម៉្សៅឡេលាបសាច់ បានឃើញមួយខ្វាច់ ហាក់ដូចសមសួន
ពិនិត្យឲ្យល្អន់ ឃើញរន្ធបីបួន ក្រពើលាក់ខ្លួន
ពួនចាប់ចំណី។
ស្បែកស្នាមជាំខ្មៅ កើតកមដំបៅ ចេញមុនចាស់ថ្មី
ផាត់លាបដើរផ្សារ ប៉ាតណាប៉ាតណី ខ្លះជ្រុលមានអី
យក្ខល្ខោនជាគ្នា។
មុខស កខ្មៅ ច្រឡំខ្មោចឆៅ ញាតិផៅរត់ពារ
ព្រលប់ស្ងាត់សូន្យ តាដូនមីងមា ខ្លាចរត់ឱបគ្នា
នាំរឿងក្ដីក្ដាំ។
មិនមែនទាំងអស់ អ្នកខ្លះក៏ស្រស់ សម្រស់ស្បែកចាំ
មិនលាបម៉្សៅឡេ ព្រោះគេប្រើថ្នាំ នេះត្រូវចំណាំ
កើតរោគផងដែរ។
ប្លែកអីប្រុសខ្ញុំ ប្រទះក្រមុំ ជនបទស្រុកស្រែ
ស្រអែមខ្មៅស្រស់ ខ្ញុំស្មោះស្ម័គ្រស្នេហ៍ ម៉្សៅឡេលាបដែរ
តាមតែវេលា។
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

2 responses to this post.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: