ដឹកដៃម៉ែលំហែទីក្រុង

សូរិយាបាំងផ្ទះរះមិនចេញ ដីកើតទោម្នេញពួនក្រោមថ្មដា
សោភ័ណរុក្ខជាតិបង្ខំផ្លែផ្កា ទីក្រុងសង្ហាគួរឲ្យគយគន់។
ស្ពានថ្នល់វ័ណ្តវាត់លូតវែងអន្លាយ សង្កិនរូបកាយទៅដោយរថយន្ត
អូឌីវីហ្គូសម្បូរគ្រប់ធន ស្រីប្រុសមានមន្តទឹកមុខស្រស់ស្រាយ។
ចង់នាំអ្នកម៉ែលំហែក្រុងម្ដង សប្បាយកន្លងកោះពេជ្រមិនឆ្ងាយ
ស្ពានសួគ៌អាកាសស្អាតណាស់អ្នកម្ដាយ សាមសិបឆ្នាំប្លាយលូតលាស់ពេកក្រៃ។
កំសាន្តវត្តភ្នំមើលនាឡិកា អុជធូបថ្វាយផ្កាវត្ដខ្ពស់ស្កឹមស្កៃ
រុក្ខជាតិតូចធំជាម្លប់បាំងថ្ងៃ កាន់ចេកនឹងដៃស្វាចោមតាមសុំ។
ចូលផ្សារទំនើបកុម្មង់ភីហ្សា ហត-ដកត្រៀមត្រាភ្លៅមាន់ច្រើនដុំ
ម្ហូបចិនបារាំងមានភ្លេងប្រគុំ ចាំកូនជួយផ្លុំសម្លក្ដៅៗ។
សោភ័ណរាត្រីភ្លើងពណ៌ចម្រុះ សូមម៉ែមើលចុះស្រីប្រុសចេញក្រៅ
កំសាន្ដក្នុងសួនមានទាំងយាយចៅ នឹងហើយគេហៅទីក្រុងណាម៉ែ។
បើម៉ែចង់ដើរចាំកូនដឹកដៃ មនុស្សច្រើនក្រៃខ្លាចវង្វេងម៉ែ
ទឹកដីទីក្រុងខុសពីនៅស្រែ កុំភ័យណាម៉ែកូននៅក្បែរហើយ៕
អ្នកនិពន្ធ៖ កើយ ចិត្រា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: