ខកស្នេហ៍អាយុម៉្ភៃប្លាយ

ខំដាំដើមស្វាយក្លាយជាដើមចេក ខំចិញ្ចឹមសេកក្លាយជាសត្វស្វា
ស្ករក្លាយជាល្វីងហ៊ីងក្លាយជាខ្លា ឆាកល្ខោនស្នេហាក្លាយជានំកង។
ចិត្តមុតបន្លាពិការពោះវៀន ជ្រុះបាត់ក្រលៀនបែកសួតទាំងសង
អាណិតស្រឡាញ់ជាខ្លាញ់សៅហ្មង រុំបេះដូងបងឲ្យឈឺពើតផ្សា។
នឹកខ្មាសទឹកភ្នែកជ្រែកទ្រូងរលួយ ច្រើនឆ្នាំឱបព្រួយមិនចេញវាចា
ចំណង់នាងខ្ពស់ហួសពីហត្ថា ឈោងចាប់ស្រវាក្នុងភពខ្វះសិទ្ធិ។
ពាក្យភរកុហកឆក់ក្តីសង្ឃឹម ព្រួញពិសញញឹមបាញ់ចំជីវិត
ចរន្ដស្នេហ៍ក្បត់រត់ជាលោហិត សម្ផស្សល្អពិតជាធ្នាក់ស្រីព្រាន។
កើតមកជាប្រុសប្រឹងគ្មានផលអ្វី រស់លើផែនដីស្រមៃចង់មាន
បាយក្លាយជាគ្រួសពោះលែងស្រេកឃ្លាន ភ្លើងស្នេហ៍ទន្ទ្រានអាយុម្ភ៉ៃប្លាយ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: