អូរញរបេះដូងខ្ញុំ

នឹកស្រុកកំណើតខែអើតខ្នងភ្នំ
ទំនួញទោចយំទ្រនំមែកចាស់
ស្រណោះអូរញរជំនោរល្អណាស់
ពពកដេរដាសស្រូវលាស់ត្រួយខ្ចី។
ចេកដាំចេញផ្លែស្រងែបែកគុម្ព
ផ្គរលាន់គ្រុមៗទឹមគោក្របី
ហីងក្អាត់ពួនក្អកក្តាមសកស្នូកថ្មី
ន័ង្គលជាប់ដីកូនត្រីធំជ្រោង។
ស្បៃរឿងចេញផ្កាចម្ប៉ាលេងខ្លួន
ឃ្មុំឡើងក្រមួនត្រកួនបែកទង
ថ្កូវផ្លែមាត់បឹងជ្រឹងហើរជាប់មង
មាន់ទាក្រាបពងននោងចេញផ្កា។
រុះខ្ទមប្រក់ស្បូវមកនៅផ្ទះឈើ
ដាក់ក្បឿងថ្មលើជួបជុំគ្រួសារ
ទោះខ្ញុំឃ្លាតឆ្ងាយមិនណាយចិន្ដា
សុំផ្ញើសង្ខារលើអូរញរហើយ៕
អ្នកនិពន្ធ៖ កើយ ចិត្រា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: