និស្សិតស្រុកស្រែ

ជំនោរភ្នំពេញ ក្រុងធំក្រៃ មិននឹកមានថ្ងៃបានស្គាល់ផ្សារ
ស្រុកស្រែស្រស់ស្អាតចន្ទភ្លឺថ្លា ស្រណោះវស្សាហ៊ីងក្អាត់យំ។
ភ្លើងពណ៌ប្លែកភ្នែកបំភ្លឺផ្លូវ ចូលឆ្នាំឥឡូវស្ងាត់ជ្រងំ
អ្នកក្រុងទៅស្រែ ព្រៃ ជ្រោះ ភ្នំ កំសាន្ដជួបជុំ ម្ដុំវត្តវ៉ា។
ជីវិតនិស្សិតកូនអ្នកស្រែ ធ្វើការរៀនដែរ ជួយគ្រួសារ
តស៊ូប្រឹងរៀន ហ៊ានសន្យា ខំសាងវាសនា នៅក្រុងថ្មី។
ថ្ងៃយប់កំព្រារងាខ្លាំង សាច់ឈាមស្លេកស្លាំង ខ្សោយស្មារតី
បន្ទប់ជួលតូច ខ្ពស់ផុតដី ប្រក់ស័ង្កសី ដីបឹងកក់។
សកលម៉ោងតិច គ្រូបើកកួ មិនហ៊ានចោទសួរគិតជ្រុះសក់
គេហៅមាន់ថ្មីធ្វើភ្នែកស្លក់ សន្សំលុយកក់ បង់សាលា។
កង់កញ្ចាស់មួយផ្ញើពីស្រែ ធាក់រាល់ថ្ងៃខែ ថែរក្សា
ប្រហែសមានចោរ មកពីណា ឥតក្តីមេត្តាឆក់យកបាត់។
នេះហើយជិវិតឥតព្រំដែន ជូរចត់ម៉ឺនសែនណែនប្រមាត់
និស្សិតស្រុកស្រែ ហើររសាត់ ទីក្រុងហាក់ស្ងាត់មិនហ៊ានស្ដី៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Advertisements

2 responses to this post.

  1. ពិតជាពេញចិត្តកំណាព្យនេះណាស់ លើសពីពេញចិត្តទៅទៀត ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: