ពាក្យគំនិត


ធ្វើឲ្យមនុស្សម្នាក់អាចញញឹមបាន វាមិនមែនជារឿងងាយស្រួលនោះទេ
តែបើចង់ឲ្យគេជេរវិញ វាកាន់តែមិនងាយស្រួលនោះទេសម្រាប់មនុស្សដែលជាទីគោរព។


មួយជីវិតបុរសគឺគឺរស់នៅសម្រាប់គ្រួសារ និង សង្គមជាតិ។


ងូតទឹកមិនបាច់ចាំមានសាប៊ូ បានដុំសាច់ជូរដុះយូរសាច់ស្អាត។


ស្រឡាញ់អូនទាន់រូបនៅក្មេង ស្រឡាញ់ភ្លេងទាន់នៅស្តាប់បាន។


ដល់ពេលយប់កុំគិតច្រើនពេក
ដល់ពេលដេកនឹកឃើញព្រះធម៌
ដល់ពេលល្អរៀបចំមុងភួយ
ដល់ពេលមួយ ដេកលក់លូកថ្នក់ខោ។


ឃើញស្អាត ចាប់ចិត្តលង់
ឃើញឆោមយង់ រង់ចាំឱកាស
ឃើញនំអាកោ ឆោឡោហៅរកម្ចាស់
ឃើញបាកាស (ភេសជ្ជៈ) ចង់ណាស់ប៉ូវកម្លាំង។


មនុស្សស្រីបីដូចស្រា
បានភ្លក្សកាលណា ចាប់មាត់ជីបៗ
ដល់ពេលស្រវឹងទើបដឹងយ៉ាប់ខ្លួន


មនុស្សស្មោះមិនប្តូរគំនិត មនុស្សផិតមិនប្តូរចរឹកចាស់


អូនអើយកុំភ្លើនភ្លេចប្រុសស្រុកស្រែ ត្រកូលបងខ្មែរមិនកែទេស្ងួន
បងមានមុខមាត់កាត់ទៅរកយួន ជារឿងគាប់ជួនទេណានួនល្អ។


មុននឹងអ្នកចង់ទូន្មានគេ ចូរអ្នកមើលខ្លួនឯងថា តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយឬនៅ?


ខ្ញុំជាមនុស្សគ្មាន «សំណាង» និង «ឱកាស» ផ្ទុយទៅវិញខ្ញុំជាអ្នកបង្កើត «សំណាង» និង «ឱកាស» សម្រាប់ខ្លួនឯង។


ចេះឯងឲ្យក្រែងចេះគេ បើទំនេរទុកមាត់ស៊ីមាន់។


សេចក្តីស្រឡាញ់មិនប្រែប្រួលឡើយ គឺមនុស្សខ្លួនឯងទេដែលប្រែប្រួល។


រៀនចេះយកមិនអស់


គេថាក្មេងៗជំនាន់ក្រោយត្រូវធ្វើខ្លួនឲ្យល្អដើម្បីសង្គមជាតិ។ រួចចុះចាស់ៗវិញ គេចយករួចខ្លួនមែនទេ?


ដំណើរជីវិតបុរសគឺស្វែងរកភាពអស្ចារ្យ និង ភាពឥតខ្ចោះ។


ស្រឡាញ់បានចិត្ត អាណិតបានខ្លួន


«មិនអីទេ» អត្ថន័យពោរពេញដោយភាពអត់ធ្មត់ និង សេចក្តីសង្ឃឹម។


ក្មេងបានចិត្ត ក៏ព្រោះតែមនុស្សធំតែងតែបំពេញនូវមហិច្ឆិតារបស់វា។


«ជោគជ័យ» កើតចេញពី «បរាជ័យ»
«សន្តិភាព» កើតចេញពី «សង្គ្រាម»


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: