សុំនឹកអូនបានទេ?

រាត្រីត្រជាក់ញ័រញាក់ប្រាណ ខ្យល់ធ្លាក់ឥតស្រាន្តស្រោបកាយបង
បន្ទប់ជួលនេះតូចកន្លង តែឥតសៅហ្មងបងរីករាយ។
ជីវិតកក់ក្តៅហាហៅសេរី ផុតពីសេចក្តីមើលមាក់ងាយ
គេថាទាបថោកពាក្យពេបជ្រាយ ស៊ូមិននិយាយទ្រូងតានតឹង។
អូនជេរដៀលចុះប្រុសមិនថា ធ្វើម្តេចទេវតាចារអញ្ចឹង
រៀមក្រកំព្រារស់ខំប្រឹង ចំណេះប៉ុណ្ណឹងដឹងមិនច្បាស់។
បន្ទប់ងងឹតឥតយល់អ្វី ឱបខ្នើយនឹកស្រីមិនអៀនខ្មាស
កំលោះខ្លួនមួយព្រួយច្រើនណាស់ គិតចូលវ័យចាស់ខ្វះសព្វគ្រប់។
ខ្វះអ្វីខ្វះបានមិនឲ្យខ្វល់ ត្រឹមចិត្តនៅសល់ទោះថ្ងៃយប់
គិតរូបអូនមួយពុំឈរឈប់ ព្រលឹមព្រលប់ពិតមានន័យ។
គឺអូនជាមនុស្សបងស្នេហ៍ ទោះមានគេក្បែរថែហទ័យ
ចិត្តប្រុសដូចគ្នាសុំអភ័យ មេត្តាខន្តីអត់ទោសផង។
អូនអើយតើបងសុំបានទេ ឆ្លៀតពេលទំនេរនឹកអូនម្តង
លួចនឹកមិនជាប់ទេខ្នោះកង ស្នេហ៍ជាចំណងចងបងហើយ៕
និពន្ធដោយ៖ កើយ ចិត្រា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: