ជម្ងឺស្នេហា

ជម្ងឺនឹកស្រីនឹកឥតល្ហែ នឹកស្នាមដាមស្នេហ៍ស្និទ្ធកៀកកើយ
បណ្តាំស្នេហ៍ស្មោះអស់ន័យហើយ ចាំផ្លូវត្រាណត្រើយវិលជាថ្មី។
តើអូនដឹងទេបងរស់ឈឺ យប់ថ្ងៃចង់ឮវាចារស្រី
ពីបុរសម្នាក់ទោះក្រក្រី ពុះពារដើម្បីចាំស្រីម្នាក់។
រូបថតអូនមួយមើលមុនគេង បិទភ្នែកស្តាប់ភ្លេងស្រមៃភ័ក្ត្រ
«សន្យាគ្រាមុន» ដោយ ប៊ុន ស័ក្តិ ទឹកភ្នែករែងធ្លាក់បណ្តាក់គ្នា។
បងទន់ជ្រាយឬទើបចេះយំ ព្រោះព្រួយទុក្ខធំទ្រូងគ្រាំគ្រា
ដង្ហើមធុញថប់គ្រប់វេលា ឈឺគ្មានពេលជាលុះថ្ងៃសូន្យ។
ព្រះព្រហ្មលិខិតខំពេបជ្រាយ មិនអាចរំលាយចិត្តចាំអូន
ផ្កាស្នេហ៍ថែដាំមិនស្រពោន ទុកជូនដល់អូនផ្តាំតាមមេឃ។
បងក៏ដឹងខ្លួនស្ងួនខឹងខ្លាំង បងឆ្កួតមោហ៍បាំងស្រវាំងភ្នែក
ច្រឡោតមួយពេលពិតពុលពេក បងជាអាវែកពុំយល់អ្វី។
សូមអូនវិលវៃអភ័យផង រឿងរ៉ាវកន្លងបងកែថ្មី
បុរសខូចចិត្តរង់ចាំស្រី សច្ចាភក្តីជូនស្រីម្នាក់។
និពន្ធដោយ៖ កើយ ចិត្រា


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: