សាមគ្គីអង្ក្រង

អង្ក្រងចងមិត្តជាពួកក្រុម រួមផ្តុំសាមគ្គីទីត្រង់ណា
ធ្វើជាសំបុកទុករក្សា ពងពេញត្រៀបត្រាភ្ញាស់បំបែក។
កកើតជាកូនពូនជាចៅ បានជាញាតិផៅច្រើនអនេក

រាយគ្នាយាមល្បាតចាត់ចែងចែក

គ្រប់មែកសារពើឈើលំនៅ។
ប្រុងប្រៀបជើងការទាំងយប់ថ្ងៃ ក្រែងខ្មាំងចង្រៃចិត្តឃោរឃៅ
រំលោភរុករានពានចូលទៅ ជិះជាន់លំនៅរបស់វា។
កាលណាមែកឈើរង្គើភ្លាម វាឥតទីមទាមឥតរួញរា
កែនពលប្រញាប់ឆាប់ស្ទុះស្ទា ពុះពារតតាំងប្រឆាំងតប។
បញ្ចេញចង្កូមគូទ ង ស្ទើត ភ្នែកស្លោស្លន់ស្លើតអើតរហប
សន្ទុះទឹកចិត្តឥតញ៉មញ៉ប ប្រុងប្របប្រយុទ្ធហុតស៊ីសាច់។
អ្នកស្រែចម្ការណាក៏ដឹង កាលខ្លួនខំប្រឹងយ៉ាងប្តូរផ្តាច់
ឡើងបេះអ្វីៗជាចាំបាច់ វិះៗប្រកាច់ពីចុងឈើ។
អង្ក្រងព្រួតគ្នាទាំងរយពាន់ ខាំបោសមិនទាន់ភាន់ងីងើ
អាខ្លះខាំភ្នែកជ្រែភល្វែងលើ អាខ្លះរុករើខាងល្វែងក្រោម។
ខាំហើយនោមដាក់ចាក់ចូលភ្នែក កនយើងប្រឹងស្រែកជិតលេចផោម
អៃយ៉ាស់ អៃយ៉ូយអង្ក្រងចោម ព័ទ្ទឡោមជុំជិតរឹតខាំខ្លាំង។
បោសច្បូតសម្លាប់អស់ពួកមុន ពួកក្រោយទ្វេគុណថែមកម្លាំង
រាប់រាយពាន់ម៉ឺនចូលតតាំង ប្រឆាំងខំខាំចាំព្រួតគ្នា។
ណាដែលងាប់មុនក៏ងាប់ទៅ ណាដែលរស់នៅឥតរួញរា
សង្គ្រឺតស្រុះស្របន្តគ្នា ប្តូរផ្តាច់ពុះពារច្បាំងយកជ័យ។
នេះគឺសាមគ្គីសត្វអង្ក្រង សាមគ្គីហ្មត់ហ្មងចងមានន័យ
ទុកជាតម្រាប់ច្បាប់ប្រពៃ មនុស្សលោកគួរលៃគៃគិតចុះ។
ដោយ៖ ញូង សឿង
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: