ក្រឡាស់ចិត្តទេដឹង (បទពាក្យប្រាំពីរ)

ខ្លួនក្រចិត្តខ្ញុំក៏អ្នកក្រ…………………….ឃើញមិត្តពលករខ្ញុំអាណិត

ឃើញក្មេងស៊ីឈ្នួលខ្ញុំខ្លោចចិត្ត……….តែងគិតឈឺឆ្អាលជួយឈឺចាប់។

សព្វថ្ងៃខ្ញុំខំសាងវាសនា………………..សង្ឃឹមថ្ងៃណាទោះយូរឆាប់

ថាក្រគង់ផ្លាស់ច្បាស់ក្រឡាប់………….ប្រញាប់ព្រួយថ្វីនៅ«ក្មេង»ដែរ(១)។

ចង់គ្រាន់ តែខ្ញុំបារម្ភណាស់……………..ក្រែងចិត្តខ្ញុំផ្លាស់ក្រឡាស់ប្រែ

ចូលដៃក្រុមនោះដូចគេដែរ……………..រួចបែរគ្រហឹមដាក់មិត្តចាស់។

ប្រសិនគ្រប់គ្នាតែបែបហ្នឹង………………រៀនសូត្រចេះដឹងចិត្តក្រឡាស់

មិនបើកភ្នែកគ្នាឱ្យឃើញច្បាស់…………ស្រឡះតែម្តងអស់ផ្លូវហើយ!….

(១) ស្រីហិតោបទេសថា៖ បើរកទ្រព្យ-រកវិជ្ជាត្រូវគិតថាខ្លួនមិនចាស់ មិនស្លាប់, បើរកធម៌ត្រូវគិតថាខ្លួនត្រូវម្រឹត្យក្របួចសក់បោកសម្លាប់ឥឡូវហើយ។

និពន្ធដោយ៖ កវី គយ សារុន
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: