គុណគ្រូស្មើមាតា (បទព្រហ្មគីតិ)

គុណគ្រូស្មើមាតា…………………….ចិត្តមេត្តាដល់កូនៗ
ប្រៀបបានទូកនិងក្បូន…………….នាំកូនៗឆ្លងដល់ត្រើយ។
ឃើញកូនដើរចាកផ្លូវ……………….ចិត្តឥឡូវទុក្ខឥតស្បើយ
ណែនាំពុំកន្តើយ……………………..ឃើញល្អហើយផុតភ័យភិត។
ញើសហូរស្រក់ប្រដេញ……………ខំបញ្ចេញវិជ្ចាពិត
បង្រៀនកូនឲ្យគិត………………….កុំឲ្យល្ងិតល្ងង់ឥតការ។
អប់រំកូនឲ្យល្អ………………………..មានសីលធម៌ក្នុងកាយា
ស្គាល់ខ្ពស់ទាបយ៉ាងណា…………កុំលើកស្មារក្រអោងអង្គ។
ឲ្យកូនខិតខំរៀន…………………….ជៀសគ្រឿងញៀនល្បែងនាំបង់
ស្រាស្រីពិបាកស្រង់………………..ខំតម្រង់រកវិជ្ជា។
កូនខុសច្បាប់វិន័យ……………….តែងអភ័យគ្រប់ៗគ្នា
ប្រើពាក្យទន់សន្ទនា………………..តឿនគ្រប់គ្រាឲ្យកូនល្អ។

គុណគ្រូធំសែនធំ……………………មាននូវព្រហ្មវិហារធម៌
ទូន្មានដោយស្មោះស………………ជួយបន្តឥតលាក់ពុត។
គុណគ្រូផ្តល់ពន្លឺ…………………..ជួយបំភ្លឺអនាគត
នាំខ្លួនបរិសុទ្ធ………………………..រួចឆ្លងផុតអវិជ្ជា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: