ស្លាប់លើចុងឈើ (បទពាក្យប្រាំពីរ)

បើវេលាអាចត្រឡប់ក្រោយ………………………បងមិនបណ្តោយឱ្យអូនឃ្លាត

ឱបអូនមិនឱ្យតឹងចង្អៀត………………………….វិលមកម្តងទៀតបងអង្វរ។

បងពិតជាប្រុសព្រើលអប្រិយ…………………….សូមអូនប្រណីក្តីស្មោះសរ

បងនៅរង់ចាំទាំងត្រដរ…………………………….ចាំអូនបន្តនិស្ស័យស្នេហ៍។

តើអូនដឹងទេចិត្តរំពឹង………………………………ទាររកព្រលឹងរាល់ថ្ងៃខែ

ចាំបាត់ស្ងាត់សូន្យស្រមោលស្នេហ៍……………..នឹកឥតល្ហើយល្ហែកែមិនបាន។

ពេលនេះប្រុសបងសៅហ្មងពេក…………………បាយទឹកមិនស្រេកដេកមិនស្រាន្ត

គិតទៅទិញស្រាផឹកកំសាន្ត……………………….លើកមិនប្រមាណឱ្យភ្លាំងភ្លេច។

បើអូនមិនវិលជាប្រាកដ……………………………បងសែនកម្សត់ហត់ដូចម្តេច

គ្រឿងក្នុងហួតហែងប្រេះស្រាំខ្ទេច……………….ជីវិតលង់លិចលឹបអសារ។

ចាបមួយវាទុំលើចុងឈើ………………………….កំពុងចាំមើល៍មនុស្សសង្ហារ

ឥឡូវវាដល់អស់សង្ខារ…………………………….ប្លែកអីសង្សារបាត់សូន្យឈឹង។

តើបងដូចវាដែរឬទេ?………………………………ចាំផ្លូវមាសមេទាំងទន្ទឹង

ថ្ងៃណាក៏ស្ងាត់បាត់ដំណឹង…………………………ឱ!ស្រស់ព្រលឹងបងនឹកណាស់។

បើដូចចាបស្លាប់លើចុងឈើ……………………….តែបងចង់មើល៍អូនឱ្យច្បាស់

ជួបមុខម្តងទៀតឆ្លៀតប្រកាស……………………..ស្រឡាញ់អូនណាស់ផ្លាស់មិនបាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: