ម៉ែឃើញ… (បទពាក្យប្រាំពីរ)

រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ………………………………..ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ

រកប្រាក់យប់ថ្ងៃទោះនឿយណាយ……………………….ទុក្ខឱ្យកូនចាយសប្បាយអរ។

ម៉ែឃើញកូនខុសខឹងហើយបាត់………………………….ជេរស្តីម៉ាត់ៗចង់ឱ្យល្អ

ម៉ែឃើញកូនតាមចិត្តត្រេកអរ……………………………..ឃើញកូនភូតភរម៉ែភាំងភ័យ។

ម៉ែឃើញកូនស្អាតសង្វាតរៀន…………………………….ឃើញកូនបានពានរង្វាន់ជ័យ

ម៉ែមានអំនួតមុខមានន័យ………………………………….រៀនឱ្យវាល្បីអញ្វឹងណា!។

ម៉ែឃើញក្មេងៗជំនាន់ក្រោយ……………………………..បណ្តែតបណ្តោយលង់អាត្មា

នឹកព្រួយកូនៗខ្វះវិចារណ៍…………………………………ទើបខំស្តីថាពន្យល់ប្រាប់។

ម៉ែឃើញពាក្យចាស់ច្រើនបានផល……………………….ឱ្យកូនចេះវាល់ថ្លឹងថ្លែងស្តាប់

ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់……………………………….ទុកជាក្បួនច្បាប់ល្អវិសិដ្ឋ។

ម៉ែឃើញកូនល្អអស់បារម្ភ…………………………………..ម៉ែឃើញកូនខំសប្បាយចិត្ត

ម៉ែឃើញសរសើរកូនចេះគិត……………………………….ម៉ែអរពេកពិតកូនរុងរឿង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: