បុប្ផាក្រចេះ ភូមរាបាត់ដំបង (បទកាកគតិ)

បុប្ផារហង់រីកក្នុងសួន……………………..រាប់រយចំនួនស្រស់ហូរហែ

ផ្កាព្រៃដីភ្នំក្រុងស្រុកស្រែ………………..បានក្បែរកៀកកិតនិត្យជិតប្រាណ។

ភូមរាកន្លងធ្លាប់ក្រែបរស………………..ហិចហើយហោះហួសហ៊ានក្លាហាន

ត្រាច់ត្រង់ត្រសុលត្បលពេញឋាន……..បុប្ផាផុមផានបានទាំងអស់។

ភូមរាឆ្លងដែនពីទីឆ្ងាយ…………………..ធ្លាក់កាយកើតកាញ់លើផ្កាស្រស់

បុប្ផាមួយទងស្អាតគ្មានទាស់…………….លើសគេបង្អស់ឥតមានឃ្លាត។

បុប្ផាក្រពុំដីក្រចេះ………………………….ភូមរាប្រហែសភ្លេចសញ្ចាតិ

ភ្លេចក្បួនខុសក្បាច់ក្រឡាច់ស្នៀត………លែងហ៊ានលបៀតបោរមុខក្រៃ។

ដីបាត់ដំបងដែនភូមរា…………………….បានយល់បុប្ផាស្រស់ប្រុមប្រិយ

មិនហ៊ានក្រែបផ្កាខ្លាចរីងរៃ………………. រុះរោយធ្លាក់ដីរលួយលប់។

ចិត្តអើយៗអាណិតខ្លួន……………………ត្រឹមលាក់បំពួនស្នេហ៍ងុលងប់

ចង់នៅស្និទ្ធស្នាលរាល់ថ្ងៃយប់…………..ទុក្ខឥតឈរឈប់លប់ខ្លួនប្រាណ។

ល្អដែរបានផ្កាព្រមប្រណី………………….ភូមរាកើតក្តីសុខក្សេមក្សាន្ត

រីកមុខសុខចិត្តឥតរកបាន………………..សូមថែកល្យាណប្រឡោមស្នេហ៍។

តែអកុសលផ្តល់ជាប់ជួន………………….វាសនាមិនមួនមានហូរហែ

អាសោចខ្លាចខ្លួនដូចដាច់ខ្សែ…………….ខានថែថួនថប់ស្អប់ខ្លួនម្ល៉េះ។

ស្នេហ៍យើងកម្រនឹងរកបាន……………….តែកម្មសាមាន្យបានត្រឹមនេះ

អានុស្សារីយ៍ពីអំណេះ…………………….. រលេះលិចលង់ក្នុងអាឌិឍ។

ភូមរាឃ្លាតឆ្ងាយតែកាយទេ……………….ស្នេហ៍ស្មោះឥតរេនៅតែស្និទ្ធ

ទោះចារឿងរ៉ាវក្លាយអាឌិឍ……………….វាបានរួមរឹតជីវិតហើយ។

សូមថ្លៃនៅចុះថែទាំខ្លួន…………………… រីកដុះក្នុងសួនឱ្យបានស្បើយ

ឈប់នឹកអាល័យណត្រាណត្រើយ………យើងបែកគ្នាហើយកុំសោកា។

ភូមរាណាទៅមានសំណាង……………… វាសនាគេសាងបានបុប្ផា

បាននៅនែបនិត្យរួមស្នេហា……………….សូមថែបុប្ផាឱ្យល្អផង។

បេះដូងភូមរាមានតែមួយ………………….មិនដែលប្រែប្រួលពីនួនល្អង

ជាតិមុខជាតិណាប្រាថ្នាផ្សង………………ជួបជាគូគ្រងសាងស្នេហ៍ស្មោះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: