នឹកសង្សារ (បទពាក្យប្រាំពីរ)

សង្សារអូនអើយអូននឹកណាស់……………………ថ្ងៃយប់ប្តូរផ្លាស់ប្លែងគ្មានឈប់

តែចិត្តអូនវិញនៅងុលងុប………………………….ទាញភួយដណ្តប់នឹកដល់បង។

រូបបត់បេះដូងអូនរក្សា………………………………តំណាងស្នេហាយើងទាំងសង

អូនដាក់តាមខ្លួនជាប់រាល់ដង………………………កាន់ក្តោបឱបផ្សងក្នុងឱរា។

អូនបានឃ្លាតកាយឆ្ងាយប្រុសបង…………………នឹកគ្រាកន្លងផ្តងវាចារ

បងកាន់ដៃអូនក្នុងសួនច្បារ…………………………កាច់ផ្កាសៀតសក់ឱ្យពុំងា។

ដើមដូងមាត់ព្រែកយ៉ាងម៉េចដែរ……………………ទីយើងតែងតែណាត់ជួបគ្នា

បងតែងកំណាព្យចាប់ឃ្លោងឃ្លា……………………ស្មារបងអូនរាជាបង្អែក។

យើងមើលថ្ងៃលិចឯជើងភ្នំ…………………………..រស្មីលឿងទុំទាំងទឹកព្រែក

បងសម្លឹងអូនភ្នែកទល់ភ្នែក………………………….បងខ្នាញ់អូនពេកថើបមួយខ្សឺត។

អូនសែនភ័យអរអៀនណាស់បង…………………..ដង្ហើមនេះផងស្រាលភិតភឺត

ចង់ឱ្យបងថើបអូនច្រើនខ្សឺត………………………..ព្រោះពេលមិនយឺតពន្យាដែរ។

ថ្ងៃឡើងយន្តហោះអូនបានលា……………………..ចិត្តអូនវេទនាទុក្ខឥតល្ហែ

អូនទៅស្រុកគេតាមចិត្តម៉ែ…………………………..អូនយំទាល់តែជោគកន្សែង។

ពេលណាក៏អូននៅតែនឹក……………………………សង្សារពន្លឹកកុំចម្បែង

អូនតែងប្រាថ្នាបងនេះឯង…………………………..ជាគូអូនស្វែងមួយជីវិត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: