ទល់ផ្អក (បទកាកគតិ)

វ័យ១៦ព្រួយអនេក……………………………ឃើញស្រីខុសប្លែកពីនៅក្មេង

ប្តូរទាំងឫកពានិងសម្លេង…………………….ដំណើរគ្រលេងគ្រលុកផ្លូវ។

កាលវ័យកុមារសែនក្រមិច………………….ភ្លៀងស្រក់ស្រិចៗទឹកដក់នៅ

នាំគ្នារត់លេងរើសផ្លែថ្កូវ……………………..គប់គ្នាបើត្រូវយំក្តែងៗ។

ស្រណោះសត្វហ៊ីងស៊ីមេភ្លៀង……………..កាលណោះស្រីកៀងដាក់កញ្ច្រែង

ស្រវាដៃចាប់មិនមានល្អែង………………….ឥឡូវឃើញក្រែងរអើមព្រឺ។

ខុសអីសម្តីប្លែកស្រីគេ……………………….ពូកែណាស់ជេរគេដងឌឺ

ប្រុសៗណាហ៊ានច្បាស់ជាឈឺ…………….មហាជម្ងឺបេះដូងលោត។

ថ្ងៃមួយបងលួចលបមើលស្រី……………..នៅលើដើមជ្រៃក្រឹមរហូត

ឃើញស្រីបួងសក់សរសៃពោត…………..ទាញច្បូតៗមុខកញ្ចក់។

ឃើញអូនតែងខ្លួនពួនភ្នែកគេ……………..រម្យទមម៉្លេះទេស្រីច្រម៉ក់

ភ្លេចបងឬនៅមនុស្សអាក្រក់………………ជាពាក្យអូនកក់អនុស្សារ។

កុំភ្លេចគ្រាក្មេងប្រលែងស្និទ្ធ……………….ឥឡូវកុំគិតគេចទៅណា

បងចង់បានអូនរួមវាសនា…………………ដូចវ័យកុមារណាព្រលឹង។

ស្រមៃភ្លេចខ្លួនជួនមែកជ្រៃ………………..ទើបតែលាស់ថ្មីមិនមាំរឹង

ធ្លាក់ចុះដល់ដីបាត់មាត់ឈឹង……………..ស្រដូកខ្លួងថ្មឹងព្រោះទល់ផ្អក។

ផ្អើលអូនចេញមើលទាំងហេតុឆ្ងល់………ពេលដើរមកដល់គ្រហឹមក្អក

នែ៎ស្វា លលាមខ្លួនស្រមក…………………ហក់លោតធ្លាក់ខកស្រួលខ្លួនទេ?។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: