គំនិតចាក់ព័ទ្ធ (បទពាក្យប្រាំពីរ)

ពួកគំនិតប្លែកចម្លែកណាស់………………………….តណ្ហាវាក្រាស់ក្រៃកន្លង

ពួកចារពួកចាក់ព័ទ្ធរបង………………………………ពួកនេះបំណងលេបផែនដី។

ប្រាំងដល់វស្សាចម្ការស្រែ…………………………….នៅរាល់ឆ្នាំខែគ្មានផលអ្វី

ឃើញតែសសរឈើថ្មថ្មី……………………………….ដាំដោតលើដីជាជួរជ្រោង។

ឆ្ងល់ដែរស្រែស្រូវមិនឃើញធ្វើ……………………….ទុកឥតអំពើមិនទំនង

ពួកនេះវាខ្ចិលហួសយិតយោង……………………….វាមានគម្រោងដេកស៊ីស្រាប់។

វាចាក់ហើយព័ទ្ធៗហើយចាក់…………………………អាងបុណ្យអាងស័ក្តិអាយលុយខាប់

វាច្បារវាច្បាមមិនយល់ច្បាប់………………………….ដីភ្នំដីល្បាប់ចាប់យកអស់។

ពួកនេះពួកទ្មិល(ទមិឡ)គិតរឿងខ្លាញ់………………វាស្វិតកំណាញ់គ្មានចន្លោះ

អ្នកស្រែគ្មានដីដាំភ្ជួររាស់………………………………វាអូសរឹបអស់អត់មេត្តា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: