ខ្មែរត្រូវថែកេរ (បទកាកគតិ)

ស្មារតីកូនខ្មែរ………………………….តាំងចិត្តកូនម៉ែ…………………………កម្លាំងកូនឪ

រួបរួមសាមគា………………………….ការពារលំនៅ………………………….កម្ចាត់សត្រូវ

………………………………………….កុំនៅអល់អែក។

ដៃកាន់អាវុធ………………………….តាំងចិត្តមោះមុត…………………………វាយលត់ពួកក្អែក

កាប់គាស់ចូងចាំង……………………ខ្លាំងដូចជាដែក………………………….នាំគ្នាបំបែក

…………………………………………ខ្មាំងជាជំរាក។

សូត្រមន្តអាគម……………………….លោកគ្រូចារផ្លុំ………………………….បាលីគ្រប់ពាក្យ

ព្រលឹងដូនតា………………………….មហាគុននាគ………………………….សណ្ឋិតកិតកៀក

………………………………………….ការពារកូនចៅ។

ដីកេរម្លប់ត្នោត………………………..ខ្មែរមិនត្រូវឆោត……………………….ឱ្យយួនសៀមនៅ

វាយយកមកវិញ………………………ទាំងត្រជាក់ក្តៅ………………………..អាចោរថ្លើមខ្មៅ

………………………………………….ត្រូវតែអន្តរាយ។

ដីខ្មែរៗម្ចាស់………………………….អាទមិឡគ្មានសាសន៍………………….ត្រូវតែខ្វាត់ខ្ចាយ

កុំចង់ឈ្លានពាន……………………..ខ្មែរហ៊ានបង់កាយ………………………ជីវិតមិនស្តាយ

………………………………………….ថែកេរដូនតា។

ខ្មែរត្រូវស្រួលស្រុះ…………………..នាំគ្នាដាំដុះ………………………………..គំនិតស្នេហា

ទឹកដីព្រៃភ្នំ…………………………….ប្រាសាទសិលា………………………….ជាតិនិងសាសនា

………………………………………….ព្រះមហាក្សត្រ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: