កំលោះស្ងប់ស្ងៀម បៀមទុក្ខព្រួយ រញ្ជួយចិត្ត (បទព្រហ្មគីតិ)

គិតទៅសព្វថ្ងៃ…………………អន់ជាងចាក់ខ្វៃ……………….វិស្ស័យមានគូ

មើលទៅអាគក……………….មេមកជ្រកព្រូ………………….ខ្ញុំនេះចត់ជូរ

……………………………………រកគូមិនបាន។

ខ្ញុំសែនសុភាព…………………ដំណើរទន់ទាប……………….ញាតិមិត្តរាប់អាន

ជួនស្ទាវកាងស្ទាក់…………….ទាត់ធាក់ឥតខាន……………ហួសចិត្តត្បិតបាន

…………………………………….ថាខ្ញុំមុខឌឺ។

តូចចិត្តអន់ចង់………………..ផ្លូវដើរមិនត្រង់………………..ដួលដេកលើភ្លឺ

ជំពាក់ស្រាចិន…………………វាមិនសូវឈឺ……………….សំខាន់នោះគឺ

……………………………………ឆ្កែខាំដាច់ខោ។

ហួសចិត្តខ្លាំងពេក……………ក្រមុំឲ្យភ្នែក…………………ធ្វើឫកស្ញោរៗ

កំលោះដូចខ្ញុំ……………………សាច់ដុំធំប៉ោ………………..ហុងស៊ុយគ្រូហោរ

……………………………………ថាស្រីចោមស្នេហ៍។

រាល់ថ្ងៃអាងបី………………….អាងមួយអាងខ្ចី………………អាងពីរដីម៉ែ

អាងបីចងក……………………សសរជាប់ផ្តែរ………………..ចងនៅក្បែរៗ

……………………………………ក្រែងម៉ែមកទាន់។

ពិបាកចិត្តម្ល៉េះ…………………ឱរាស្ទើរប្រេះ…………………ទុក្ខព្រួយរយពាន់

អ្នកណាជួយបាន…………….ខ្ញុំមានរង្វាន់……………………ម៉ែពុកបន្ទាន់

……………………………………ចង់ពរចៅណាស់។

ទុក្ខម្នោទោម្នេញ………………អង្គុយចាក់ធ្មេញ……………..គិតចេញផ្តេសផ្តាស

មើលក្រមុំខ្មែរ…………………តាមតែចាស់ៗ…………………ខ្លួនខ្ញុំដឹងច្បាស់

…………………………………..ពេញចិត្តអាគាំង។

គិតរឿងជិវិត………………….បើតាមចិត្តពិត…………………បិទភ្នែកមួយភាំង

ស្រមៃដល់ថ្នាក់………………មានប្រាក់វាល់ឃ្លាំង………….មមើទីងទាំង

…………………………………..ជាន់អាច់ក្របី។

ក្រអើយ! អើយក្រ……………ក្រមួយតំណ…………………..ក្រឈើដុតត្រី

ជួនជួបដើមចេក……………..ដួលដេកលើដី…………………គ្មានកាំបិតខ្លី

…………………………………..លកលៃម្តេចម្តា?។

ហៃយី! ភ្លេចខ្លួន………………ម៉ោងបីជិតបួន………………..ណាត់ជួបសង្សារ

ហ៊ីស! មិនមែនទេ……………ទំនេរអស្ចារ្យ…………………..គិតចង់ធ្វើការ

…………………………………..សន្សំប្រាក់សិន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: