ពិបាកចិត្តណាស់ (បទកាកគតិ)

មើលឃើញអ្នកផង……………សប្បាយអឺងកង………………….ឫករាងហ៊ឹកហ៊ាក់

ម៉ូតូឡានថ្មី…………………….. សាច់ខ្ចីត្រជាក់……………………ឬខ្ញុំខួររាក់

……………………………………ច្រណែនគេណាស់។

កូនម៉ែទុកធ្ងន់…………………..សូមប្រាប់ម៉ែមុន………………….កូនសុំប្តូរផ្លាស់

រឿងនេះរឿងមួយ………………រឿងព្រួយរឿងខ្មាស់……………..ប្រាប់ម៉ែឱ្យច្បាស់

…………………………………….កូនចង់លក់កង់។

ធាក់កង់យូរហើយ………………ជួបទុក្ខឥតស្បើយ………………..ពុំដូចចិត្តចង់

ជួនកើតបញ្ហា…………………… ខាតការត្រង់ៗ…………………….សូមម៉ែស្រោចស្រង់

……………………………………..ទុក្ខកូននេះម្តង។

កូនសុំម៉ូតូ…………………………ក្រែងញើសលែងហូរ……………លែងហត់នឿយផង

លែងគេមាក់ងាយ……………….កង់ធ្លាយបាក់ខ្នង………………..ឈឺចាប់កន្លង

……………………………………..ទាំងកាយទាំងចិត្ត។

ដូចបរិយាយ………………………សូមម៉ែដោះស្រាយ……………..កូនគួរអាណិត

ផ្តល់ក្តីសង្ឃឹម……………………..ចិញ្ចឹមជីវិត………………………..ដូចគេឆ្ងាយជិត

…………………………………….. រស់រឹតរីករាយ។

បើគិតៗទៅ………………………. គិតឱ្យបានជ្រៅ………………….នៅទុក្ខមួយលាយ

ទុក្ខម៉ូតូថ្មី……………………………អ្វីៗមិនងាយ…………………….ក្រែងត្រូវចាយវាយ

………………………………………លើសកង់ទុរា។

បើកង់-ម៉ូតូ…………………………ផ្តល់ទុក្ខជន់ជោរ…………………ហៀរហូរដូចគ្នា

ធ្វើម្តេចនឹងបាន……………………សុខសាន្តរម្យនា…………………ខ្ញុំអើយវេទនា

……………………………………….ពិបាកចិត្តណាស់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: