ទស្សនៈល្ងីល្ងើពកថ្ងាស់

១.«ជោគជ័យ គឺជាការលះបង់ដ៏ត្រឹមត្រូវ»។
២.«អ្វីដែលមិនទាន់កើតមានឡើង វាជាឱកាសបង្កើតស្នាដៃ»។
៣.«ឪពុកដាំកូនឈើបានកម្ពស់៣ម៉ែត្រ កូនត្រូវដាំឲ្យបានយ៉ាងតិចឲ្យបាន៤ម៉ែត្រ»។
៤.«អ្នកតែងតែកុហកខ្ញុំ ហើយខ្ញុំនៅតែជឿអ្នក។ គឺខ្ញុំជឿ ថាអ្នកកុហក»។
៥.«សេចក្ដីរិះគន់បន្ទាបបន្ថោក វាមិនមែនជាទង្វើដែលព្រះត្រូវការនោះទេ»។
៦.«ចាំថា សម្ដី ជាភ្លើង និង​ ជាមាស»។
៧.«កុំច្រឡំរិះថាំ មិនមែន ម៉ៅស្វិត»។
៨.​«បទពិសោធន៍ ប្រៀបដូចភួយដណ្ដប់ក្នុងខែរងា»។
៩.«មួយជីវិតបុរស គឺរស់នៅដើម្បីគ្រួសារ និង សង្គមជាតិ»។
១០.«ជីវិតប្រៀបបាននឹងលុយ ចាយត្រូវរឿងនឹងទទួលបានផលប្រយោជន៍»។
១១.«អូន និង បង ប្រៀបបានស្បែកជើងមួយគូ មិនអាចបាត់ម្ខាងណា» ។
១២.«ធម្មជាតិនៃមនុស្ស ពេលឃ្លានច្បាស់ជារកបាយស៊ី ដោយគ្មានការបង្ខំ» ។
១៣.«អ្នកថាមិនដែលខុស ខុសតែអ្នកធ្វើ អ្នកមិនចេះមើលទើបភ្លើជាងគេ» ។
១៤.«ស្គាល់ស្រីស្អាតម្នាក់ មិនស្មើបានស្គាល់សៀវភៅល្អមួយក្បាល» ។
១៥.«សេចក្ដីខ្លបខ្លាច បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សឆ្កួត សេចក្ដីអំណួតបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្ងង់» ។
១៦.«ការនិយាយល្អពីអ្នកដទៃមួយចំណុច ដូចគេជូនស្ករគ្រាប់ដ៏ឆ្ងាញ់មួយគ្រាប់ ផ្ទុយទៅវិញបើនិយាយអាក្រក់ពីអ្នកដទៃមួយចំណុច ដូចគេជូនមួយដុំថ្ម
កណ្ដាលក្បាល» ។
១៧.«ស៊ូស្លាប់ដោយគ្មានញាតិមិត្ត ជាជាងរស់នៅសេពគប់នឹងមនុស្សអមិត្តភាព»។
១៨.«សុរាល្វីងអាចក្រេបអស់ពីកែវ រួចចុះត្រឹមអង្គុយរៀនក្រេបយកចំណេះឲ្យអស់ពីគ្រូ ម្ដេចធ្វើមិនបាន?»
១៩.«មនុស្ស» ដូច «រុក្ខជាតិ» ខ្លះដាំក៏ដុះ ខ្លះដាំក៏ក្រិន ខ្លះដាំក៏មិនដុះ ខ្លះដាំក៏រលួយ។
២០.«ស្ងាត់កុំស្ងៀម»។
២១.«ធ្វើច្រើននិយាយតិច ជាជាងនិយាយរាប់ភ្លេចមិនដឹងធ្វើអី»។
២២.«សង្គមពោរពេញដោយមនុស្សល្ងង់​ មិនបាច់ឲ្យគេស្គាល់ក៏បាន»។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: