| ស្នេហ៍អូនប៉ុណ្ណាជីវាមិនដឹង | អូនដាច់ចិត្តខឹងទាំងបងនៅស្នេហ៍ |
| ប្រាប់កុំព្យូទ័រជាមិត្តនិត្យក្បែរ | រឿងស្រីប្រួលប្រែព្រោះតែខ្ញុំក្រ ។ |
| ទំនួញក្ដារចុចអុជចិត្តឲ្យឆួល | ស្រីគិតបែបស្រួលធ្វើចិត្តដូចថ្ម |
| ក្ដារចុចក្ដារចាំចាររឿងបន្ត | ចុងក្រោយគេក៏ខណ្ឌចប់ឥតន័យ ៕ |
| អ្នកនិពន្ធ៖ កើយ ចិត្រា |
26 មេសា
ទំនួញក្ដារចុច
22 មេសា
ទុក្ខស្ដៅស្វាយខ្វិត
| ចន្ទីចេញផ្កា | ចង់បានសង្សារ | បណ្ដើរអួតម៉ែ |
| កង្កែបបើករន្ធ | ភិរុណស្រោចស្រែ | អាធ្រាត្រដួងខែ |
| រះមួយភាគបី ។ | ||
| លួចនឹកកល្យាណ | នៅក្បែរជើងក្រាន | ច្រៀងបទភក្ដី |
| ភ័ក្ត្រអើយភ័ក្ត្រអូន | រលោងហ្មត់ខ្ចី | លួចស្រឡាញ់ស្រី |
| ដល់ផ្លែព្រីងទុំ ។ | ||
| តុកែធំណាស់ | វាយំច្បាស់ៗ | រាប់ប៉ះក្រមុំ |
| ខ្សឹបៗប្រាប់ម៉ែ | លក់ស្រែមួយដុំ | យ៉ាងយូរបុណ្យភ្ជុំ |
| សុំម៉ែស៊ើបសួរ ។ | ||
| អំពិលលាស់ត្រួយ | បេះដូងរែងព្រួយ | ទឹកភ្នែកហែកហួរ |
| ទុក្ខស្ដៅស្វាយខ្វិត | រែងគិតម៉ៅមួរ | គួរឬមិនគួរ |
| ចង់ការថ្ងៃស្អែក ។ | ||
| ផ្កាអើយផ្កាថ្ងាន់ | ខ្លាចស្រីប្រកាន់ | ប្រកែប្រកែក |
| ទ្រូងនឹងធ្លាយធ្លុះ | រោយរុះស្រាំបែក | ជីវិតរហែក |
| ខ្ទេចខ្ទីមិនខាន ៕ | ||
| អ្នកនិពន្ធ៖ កើយ ចិត្រា |
3 មេសា
បាត់មេឆ្មា
| ថាឆ្ងល់អើយឆ្ងល់ | ទ្រព្យទុកមិនសល់ | ខ្វល់ចិត្តមើលថែ |
| មិនបានប្រយ័ត្ន | បាត់មាន់បាត់ឆ្កែ | ឈឺចិត្តឥតល្ហែ |
| ឥតស្បើយម្ដងណា ។ | ||
| នឹកមិនអស់ចិត្ត | ដើររកដល់ល្ងឹត | ឥតឃើញមេឆ្មា |
| ចោលកូនកំព្រា | រងាម្ល៉េះណា | មិនដឹងអាណា |
| លួចឆ្មាអញបាត់ ។ | ||
| សង្ស័យអាចែម | ទាក់ធ្វើគ្រឿងក្លែម | ផឹកស៊ីស្ងាត់ៗ |
| អ៊ីចឹងទបើវា | មិនហៅមួយម៉ាត់ | អញខឹងពេកក្ដាត់ |
| អាអន្តរាយ ។ | ||
| ដល់ផ្ទះម៉ែក្មេក | ដល់ម៉ោងហេវពេក | លបចូលផ្ទះបាយ |
| ក្រឡេកឃើញឪ | នៅក្បែរគល់ស្វាយ | កំពុងតែកាយ |
| ដីកប់រោមឆ្មា ៕ | ||
| អ្នកនិពន្ធ៖ កើយ ចិត្រា |
16 មីនា
សែនស្ដាយ
| សែនស្ដាយអនេក | សម័យលឿនប្លែក | ខ្មែរខ្លះវីវក់ |
| នារីសម័យ | ឃើញមាសជាភក់ | ខំក្រេបជញ្ជក់ |
| វប្បធម៌ថ្មី ។ | ||
| ស្ដាយកេរ្ដិ៍ដូនតា | ផាមួងប៉ាក់ផ្កា | ក្រមាសូត្រស្រី |
| ស្រាតបង់អសារ | ស្រវាខើចខ្លី | មិនចំសាសន៍អី |
| ត្រឡុងតុងឆាំង ។ | ||
| សែនស្ដាយក្មេងៗ | កំពុងវង្វេង | ល្បែងស្រាបោកឆ្នាំង |
| ច្រងេងច្រងាង | កាចកាងបែបខ្លាំង | ផឹកស្រាបារាំង |
| ស្រវាំងឡាំប៉ា ។ | ||
| សែនស្ដាយសៀវភៅ | ជាយានឆ្ពោះទៅ | មរតកថ្លៃថ្លា |
| កូនភ្លើនបំភ្លេច | ប៊ិចស្លាបប៉ាកកា | គុណធម៌មេបា |
| លង់ហៅលែងឮ ៕ | ||
| អ្នកនិពន្ធ៖ កើយ ចិត្រា |
10 មីនា
ចំណងស្នេហ៍ Smart
| ជាងប្រាំឆ្នាំហើយ | បងនិងត្រាណត្រើយ | យើងរាប់អានគ្នា |
| យើងធ្លាប់សាសង | ឆ្លងកាលវេលា | រហូតក្លាយជា |
| មានចិត្តស្នេហា ។ | ||
| បងសំឡឹងមេឃ | ស្រឡាញ់អូនពេក | ភ្នកអនុស្សារ |
| នឹកដល់ពាក្យអូន | ស្ងួនធ្លាប់វាចា | ចាំជាប់ចិន្ដា |
| «នឹកតែបងមួយ» ។ | ||
| យូរៗជួបម្ដង | ស្រីអូនបែរខ្នង | ឲ្យបងរែងព្រួយ |
| អៀនបងឬអ្វី | ស្នេហ៍ពន្លកត្រួយ | អាណិតអូនជួយ |
| បែរភ័ក្ត្ររកបង ។ | ||
| វណ្ណៈមិនស្អាត | ក្រីក្រខ្វះខាត | អភ័ព្វកន្លង |
| អរគុណSmartណាស់ | Freeជូនរាល់ដង | រឹតភ្ជាប់ចំណង |
| ស្នេហ៍បងនិងអូន ៕ | ||
| អ្នកនិពន្ធ៖ កើយ ចិត្រា |
14 កុម្ភៈ
សង្គ្រាមប្រាក់បាតខាតបង់បេះដូង
| បឹងខ្សាច់អូរញរទឹកហូរដាច់ផ្លូវ | ស្រណោះស្រែស្រូវបាត់ម្ចាស់រក្សា |
| បន្លែរោងថ្មីដីបែកមាត់ហា | បឹងកក់មេច្បារចម្ការឥតផល ។ |
| ថ្ងៃលិចចុងភូមិក្រហមដុតមេឃ | ខ្ញុំហូរទឹកភ្នែកជ្រែកលើទ្រូងថ្នល់ |
| ដើមត្នោតដួលដេកផ្អែកជាបន្ទាល់ | ចិត្តខ្ញុំសែនខ្វល់ដល់ស្នេហ៍ព្រាត់ឆ្ងាយ ។ |
| សង្គ្រាមប្រាក់បាតខាតបង់បេះដូង | ភូមិយើងលិចត្បូងស្ងាត់មាត់មេម៉ាយ |
| អាសូរកំលោះអស់ចិត្តសប្បាយ | ក្រឡែកជិតឆ្ងាយស្ដាយអស់ក្រមុំ ។ |
| ផ្គរលាន់គគ្រឹកនឹកអនុស្សារ | មេឃគ្មានមេត្តាប្រហារស្នេហ៍ខ្ញុំ |
| ចិត្តលោភនាំគ្រោះនរកឃាំងឃុំ | តណ្ហាឥតព្រំថ្ងៃណាសាបសូន្យ ៕ |
| អ្នកនិពន្ធ៖ កើយ ចិត្រា |
7 កុម្ភៈ
ខ្មែរអើយកុំភ្លេចខ្លួន
| ខ្មែរអើយកុំភ្លេចខ្លួន | កុំភ្លេចយួនពួនប្រហារ |
| ល្បិចវាបីដូចឆ្មា | កុំសន្យាចារព្រមព្រៀង ។ |
| បាតដៃជាខ្នងដៃ | ពូជព្រៃផ្សៃក្បត់បត់ឃ្វៀង |
| ក្រឡាស់ផ្លាស់មិនទៀង | ខ្មែរជាប់ងៀងពួកតែអុង។ |
| មកដល់ព្រៃនគរ | យួនភូតភរខ្មែរធ្លាក់ផុង |
| ជីម៉ិញបែរកាណុង | យួនយៀកកុងជាក្រពើ។ |
| អ្នកនិពន្ធ៖ កើយ ចិត្រា |




Recent Comments